🇦🇪 អារ៉ាប់រួម🇮🇱 អ៊ីស្រាអែល🇶🇦 កាតា🇰🇼 គុយវ៉ែត🇧🇭 បារ៉ែន🇸🇦 អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ាក្នុងរយៈពេលមួយម៉ោង។ 🇦🇪 UAE🇮🇱 Israel🇶🇦 Qatar🇰🇼 Kuwait🇧🇭 Bahrain🇸🇦 Saudi Arabia Iran attacked Israel...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។ វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ...
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រោសព្រំសូត្រមន្តទទួលវត្ថុបុរាណខ្មែរសរុបចំនួន ៧៤ រូប មកពីប្រទេសអង់គ្លេសវិញ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន...
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាសការងារចំនួន ៨២ ៨១៣កន្លែងនៅទូទាំងប្រទេស និងព័ត៌មានដ៏មានសារៈសំខាន់ ពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតី លោក...
បរទេស៖ បេីតាមការអះអាង របស់អ៊ីស្រាអែលានឧ្យដឹងថា យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ៣ រូប ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល។ នៅក្នុងនោះដែរ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ខណៈមន្រ្តីយោធាកំពូលៗមួយចំនួនរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់។ មុននេះបន្ដិចមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅរស់រានមានជីវិតនៅឡេីយទេ បន្ទាប់ពីអាមេរិក...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់បញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅរស់រានមានជីវិតនៅឡេីយទេ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបេីកការវាយប្រហារ ដោយផ្ដោតលេីប្រធានាធិបតី និងមន្រ្តីកំពូលៗរបស់អ៊ីរ៉ង់ ៕ប្រែសម្រួល ឈូក បូរ៉ា
តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ខណៈមន្រ្តីយោធាកំពូលៗ មួយចំនួនរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ ។
បរទេស: អ៊ីរ៉ង់បានកំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ។ ប្រទេសបារ៉ែនបានបញ្ជាក់ថា ទីស្នាក់ការកណ្តាលនៃកងនាវាទី 5 នៃកងទ័ពជើងទឹកអាមេរិកត្រូវបានវាយប្រហារដោយមីស៊ីល។ក្រសួងការពារជាតិកាតាកំពុងនិយាយថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ Patriot។មានការផ្ទុះខ្លាំងមួយត្រូវបានរាយការណ៍ពីរដ្ឋធានីអាប៊ូដាប៊ីរបស់អារ៉ាប់រួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។បរទេស កាតា គុយវ៉ែត និងអារ៉ាប់រួមបានបិទដែនអាកាសរៀងៗខ្លួន៕ ប្រែសម្រួល: ណៃ...
បរទេស៖ យោធាអ៊ីរ៉ង់ បានចាប់ផ្តើមការវាយប្រហារសងសឹក ទៅលើអ៊ីស្រាអែល វិញហើយ បន្ទាប់ពីរដ្ឋជ្វីហ្វ និងសហរដ្ឋអាមេរិក បានវាយប្រហារសាធារណរដ្ឋអ៊ីស្លាម ទោះបីជាវិសាលភាព នៃការខូចខាតនៅតែមិនច្បាស់លាស់ក៏ដោយ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈថា នៅព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា ប្រទេសអ៊ីស្រាអែលបានអនុវត្ត «ការវាយប្រហារជាមុន» ទៅលើអ៊ីរ៉ង់...