ព័ត៌មានអន្តរជាតិ
ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការវិនិយោគលើមូលធនមនុស្ស នឹងក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបន្ថែមសន្ទុះថ្មី ដល់សេដ្ឋកិច្ចសកល
បន្ទាប់ពីសម្រេចបាននូវសន្ទុះកំណើន យ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើទ្រព្យសកម្មរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងគ្រឿងចក្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបានឈានចូលដល់ដំណាក់កាលថ្មី នៃការកែសម្រួលយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ដោយតម្កល់ «មូលធនមនុស្ស» ជាស្នូលនៃគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ យោងតាមអនុសាសន៍ សម្រាប់ផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាលពីខែតុលា...