ភ្នំពេញ ៖ លោក តូ ឡឺម អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនាថ្ងៃ៣ កុម្ភៈ បានឱ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មួយរយៈចុងក្រោយនេះ បានជួបប្រទះ នូវផលប៉ះពាល់ជាខ្លាំង ជុំវិញបញ្ហាសកល ជាពិសេសការប៉ះទង្គិតគ្នា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យវិស័យទេសចរណ៍ រងឥទ្ធិពលជាអវិជ្ជមាន តែការណ៍នេះ បានធ្វើឱ្យវិស័យនេះ ក៏កាន់តែមានភាពធន់ផងដែរ ។ ការលើកឡើងរបស់លោក ហួត ហាក់...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តវ៉ាយ៉ាងដាច់អហង្ការ ទៅកាន់ក្រសួង វប្បធម៌ថៃ ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលអាជ្ញាធរថៃ ដែលបានអនុវត្តនៅតាមតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា ក្រសួងបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤...
គែរ ៖ ផែនការសម្រាប់ការចរចា នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានសក្តានុពលនៅតែមិនច្បាស់លាស់ ខណៈដែលរបាយការណ៍ អំពីកិច្ចប្រជុំនាពេលខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានសួរដោយមន្ត្រីអ៊ីរ៉ង់ ខណៈដែលភាគីទាំងពីរបន្តផ្លាស់ប្តូរការព្រមាន និងជំរុញការដាក់ពង្រាយយោធា ចំពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង។ គេហទំព័រ Axios បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលបានឧ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve...
ឡុងដ៍៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស អ៊ីរ៉ង់ បានឧ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មមួយផ្សេងទៀត ប្រឆាំង នឹងបុគ្គលចំនួន ១០នាក់ និងអង្គការមួយ ដោយស្តីបន្ទោសតួនាទី របស់ពួកគេក្នុងការដោះស្រាយ ភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកដែលត្រូវបានដាក់ទណ្ឌកម្មរួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Eskandar Momeni ប្រធានប៉ូលីសនៅខេត្ត Lorestan លោក Mohammad Reza...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា អគារចំនួន៦ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ពុំមានបទល្មើសអនឡាញនោះទេ ។ ការអះអាងបែបនេះ របស់ក្រុមការងារព័ត៌មាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ថា ទីតាំងអគារចំនួន៦រួមមាន ៖ អគារ the bridge (ខណ្ឌចំការមន)...
បរទេស៖ លោក ដូណាល់ ត្រាំ ព្រមានពីផលវិបាកប្រសិនបើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដោយប្រធានាធិបតីអាមេរិកបាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការចរចា ហើយលោកបានព្រមានថា “រឿងអាក្រក់” នឹងកើតឡើង ប្រសិនបើទីក្រុងតេហេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១០៤.០៩៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ...
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី អះអាងថា ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម រយៈពេល ៥ឆ្នាំ (២០២១–២០២៥) សម្រេចបានជិត ៩០ភាគរយ នៃគម្រោងដែលបានគ្រោងទុក ខណៈនៅមានគម្រោងមួយចំនួនមិនទាន់អនុវត្តបានពេញលេញ។ ការអះអាងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ងិន សុវិមាន អភិបាលរងខេត្ត...
ភ្នំពេញ៖ លោក បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...