សេអ៊ូល៖ លោកបណ្ទិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសប្តាហ៍នេះ ត្រូវបានវិទ្យាស្ថាន Kookhakwon ឬ វិទ្យាស្ថានសិក្សាវប្បធម៌កូរ៉េពីបូរាណ (Institute for Traditional Korean Culture Studies) តែងតាំងជាឯកអគ្គរដ្ឋទូតកិត្តិយសម្រាប់វិទ្យាស្ថាននេះ។ លោក Lee Gi-woo នាយកផ្នែកសិក្សាជាន់ខ្ពស់ថ្នាក់ជាតិ (National...
នៅថ្ងៃទី ៤ ខែកុម្ភៈ សន្និសីទសារព័ត៌មាននៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយបង្ហាញពីចំណុចលេចធ្លោនៃការផលិតកម្មវិធីនិងការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងប្រកាសពីឈ្មោះពិធីករពិធីការិនី និងការរចនាឆាកសម្តែងជាដើម។ តាមការលើកឡើងឱ្យដឹងថា កម្មវិធីសម្តែងរួមបញ្ចូលនូវភាពច្នៃប្រឌិតដែលស្រូបយកការបំផុសគំនិតពីវប្បធម៌ប្រពៃណី ដោយរួមបញ្ចូលនូវទម្រង់នៃការសម្តែងដូចជារបាំ ល្ខោន និងចម្រៀងជាមួយបច្ចេកវិទ្យាដូចជារូបភាពដែលបង្កើតដោយ AI និងបច្ចេកទេសពង្រីកទំហំឆាកសម្តែង ដើម្បីបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។ សិល្បករមកពីប្រទេសទីទៃគ្នាប្រើប្រាស់តន្ត្រីនិងរបាំជាមធ្យោបាយសន្ទនាដោយបង្ហាញពីការរួមបញ្ចូលគ្នាខាងអរិយធម៌៕
នៅក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក អ្នកប្រើប្រាស់នៃតំបន់ Manhattan អាចដើរចូលក្នុងផ្សារដ៏ធំមួយនៃម៉ាកសម្លៀកបំពាក់លក់រាយដែលមានសាខាជាច្រើនរបស់ចិន ដើម្បីទិញសម្លៀកបំពាក់ទាន់សម័យ និងបន្តទៅទិញកាហ្វេមួយកែវឬការ៉េមមួយនៅហាងលក់គ្រឿងភេសជ្ជៈចិនដែលទើបបើកទ្វារមិនយូរប៉ុន្មាន ។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «The Economist»របស់អង់គ្លេសបានចុះផ្សាយអត្ថបទដែលបានលើកឡើងថា ប៉ុន្មានឆ្នាំមុន ម៉ាកយីហោចិនចង់ប្រកបអាជីពល្អនៅសហរដ្ឋអាមេរិកនៅតែជារឿងដែលមិនងាយសម្រេចបានទេ តែបច្ចុប្បន្ននេះ សហគ្រាសចិនជំនាន់ថ្មីបានពន្លឿនការបង្កើតរចនាសម្ព័ន្ធនៅទីផ្សារទូទាំងពិភពលោក ដែលកំពុងដើរចេញមាគ៌ាអភិវឌ្ឍន៍ដែលខុសគ្នាស្រឡះជាមួយមនុស្សជំនាន់មុន ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៅបរទេសរបស់សហគ្រាសចិន មានម៉ាកយីហោចិនកាន់តែច្រើនបានបង្កើតរូបភាពថ្មីលើទីផ្សារទូទាំងពិភពលោកនិងសម្រេចបាននូវការទទួលបានប្រជាប្រិយភាពនិងលើកកម្ពស់ចំណាត់ថ្នាក់នៃម៉ាកយីហោតាមរយៈការរចនាផលិតផល វិធីសាស្ត្រលក់ដូរនិងការនាំចេញវប្បធម៌ដែលប្រកបដោយភាពច្នៃប្រឌិតថ្មី ។...
បរទេស៖ កាសែត Financial Times របស់អង់គ្លេសបានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «របៀបដែលប្រទេសថៃបានក្លាយជា «អ្នកជំងឺនៅអាស៊ី» ដោយព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសថៃជាប់គាំងនៅប្រហែល ២% អស់រយៈពេលជាច្រើនឆ្នាំ ដោយសារការប្រើប្រាស់ ការផលិត និងទេសចរណ៍ចុះខ្សោយ។ ធ្លាប់ជា «សេដ្ឋកិច្ចខ្លា» នៅអាស៊ី ប្រទេសថៃឥឡូវនេះប្រឈមមុខនឹងការធ្លាក់ចុះនៃអំណាចទិញ និងសម្ពាធកាន់តែខ្លាំងឡើងលើគ្រួសារ។ យោងតាមសារព័ត៌មាន Khaosod English...
ក្រសួងការពារជាតិ វៀតណាម ចុះកិច្ចព្រមព្រៀងក្នុង ទំហំទឹកប្រាក់ ២៥០លានដុល្លារ ជាមួយអ៊ីស្រាអែល ផលិតដ្រូនអត្តឃាត និងផ្ទេរបច្ចេកវិទ្យា រុស្ស៊ីអះអាងថា ខ្លួននាំចេញអាវុធបានចំណូល ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ទៅដល់ប្រទេសជាង៣០ អគ្គលេខាធិការណាតូថា សមាជិកណាតូ នឹងដាក់ពង្រាយកងទ័ព របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកើតឡើង រុស្ស៊ីថា ពិភពលោក...
ប្រ៊ុចសែល៖ អង្គការណាតូ បានចាប់ផ្តើមផែនការយោធាសម្រាប់បេសកកម្ម “Arctic Sentry” ដើម្បីបង្កើនការប្រុងប្រយ័ត្ន ខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបលើកោះ Greenland។ មន្ត្រីណាតូម្នាក់បានប្រាប់កាសែតស៊ិនហួ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា “យើងអាចបញ្ជាក់បានថា ផែនការសម្រាប់ Arctic Sentry កំពុងដំណើរការ”។ មន្ត្រីរូបនេះក៏បានបញ្ជាក់ពីរបាយការណ៍មុននេះដោយដកស្រង់សម្តីលោក Martin O’Donnell អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាលកំពូលរបស់អង្គការណាតូ Allied Powers...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី អាន្នី សម្ដេចវិបុលបញ្ញា សុខ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេច បានផ្តល់ថវិកា ចំនួន ៦៦៥,១៨៦ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម នៅប្រទេសកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអ៉ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័ន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ជាប្រទេភរោងចក្រកាត់ដេរ សម្លៀកបំពាក់ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុន ធ្វើការការដុតកំទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រុមប្រឹក្សាវិន័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យនិងសម្រេចលើការវាយតម្លៃការអនុវត្តការងារនិងកិច្ចការផ្សេងៗនៃការគ្រប់គ្រងធនធានមនុស្ស។