ភ្នំពេញ៖ ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI លោក Scott Schelble បានបញ្ជាក់ថា ចំណាត់ការនិងលទ្ធផលរបស់គណៈកម្មការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ។ នេះជាការលើកឡើងរបស់ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ក្នុងជំនួបសម្តែងការគួរជាមួយលោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការអនុវត្តសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រសួង សម្រេចបានរហូតជាង៩០% បើទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក្តី ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា...
បរទេស៖ លោក Xu Feihong ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងញូវដេលីប្រទេសឥណ្ឌាបាននិយាយថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងឥណ្ឌាបានសម្រេចបានកម្រិតខ្ពស់បំផុតចំនួន ១៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Xu Feihong បានមានប្រសាសន៍នៅក្នុងពិធីជួបជុំមួយដើម្បីអបអរបុណ្យចូលឆ្នាំចិនកាលពីថ្ងៃអង្គារថា តួលេខនេះតំណាងឲ្យកំណើនជាង ១២%...
បរទេស៖ មីស៊ីលដឹកនាំតម្រង់គោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ នឹងក្លាយជាសមត្ថភាពវាយប្រហារថ្មីសម្រាប់ឧទ្ធម្ភាគចក្រ AH-1Z Viper របស់កងម៉ារីនសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧, នេះបើតាមការប្រកាសរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Defense News ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់បញ្ជាការប្រព័ន្ធអាកាសកងទ័ពជើងទឹកថា កងទ័ពជើងទឹកបានផ្តល់កិច្ចសន្យាតម្លៃ ៨៦,២ លានដុល្លារដល់ក្រុមហ៊ុន L3Harris Technologies ដែលនឹងឃើញប្រព័ន្ធមីស៊ីល Red Wolf...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា ការឈ្លានពានទឹកដីកម្ពុជាដោយកម្លាំងយោធាថៃ ដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា វិធានការនានារបស់រាជរដ្ឋាភិបាលខុសពីចំណាត់ការរបស់ក្រុមហ៊ុន ខុសគ្នាពីគណបក្សនយោបាយដែលមិនដឹកនាំរដ្ឋ។ លោកបន្តថា រាល់លិខិតស្នាម ឬវិធានការណាមួយរបស់រដ្ឋត្រូវមានការគិតគូរដោយមានភាពល្អិតល្អន់បំផុតនូវផលប៉ះពាល់។...
បរទេស៖ លោក Saif al-Islam Gaddafi កូនប្រុសរបស់អតីតមេដឹកនាំលីប៊ី Muammar Gaddafi ត្រូវបានគេធ្វើឃាត បាញ់ស្លាប់នៅក្នុងសួនច្បារក្នុងផ្ទះរបស់លោក, នេះបើយោងតាមប្រភពមួយដែលជិតស្និទ្ធនឹងក្រុមគ្រួសារលោក បានបញ្ជាក់ប្រាប់ RT នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កូនប្រុសអតីតមេដឹកនាំលីប៊ី ត្រូវបានសម្លាប់ដោយមនុស្សបួននាក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Euronews បានរាយការណ៍ថា មេដឹកនាំនៃរដ្ឋបាល់តិកចំនួនពីរ គឺឡាតវី និងអេស្តូនី បានអំពាវនាវ ឱ្យមានការចរចាជាមួយរុស្ស៊ី បន្ទាប់ពីរយៈពេលបួនឆ្នាំ នៃការបដិសេធមិនចូលរួម ជាមួយទីក្រុងមូស្គូ។ ប្លុកគួរតែតែងតាំងបេសកជន ពិសេសដើម្បីបើកបណ្តាញការទូតឡើងវិញជាមួយរុស្ស៊ី នេះបើយោងតាមការបញ្ជាក់ ដោយនាយករដ្ឋមន្រ្តីឡាតវី លោកស្រី Evika Silina និងប្រធានាធិបតីអេស្តូនី លោក...
គែរ៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចានៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយបញ្ចប់ការមិនចុះសម្រុង គ្នាជាសាធារណៈជាច្រើនថ្ងៃ លើទីកន្លែង និងរបៀបវារៈ ដែលបានបង្ហាញពីភាពមិន ចុះសម្រុងគ្នាយ៉ាងជ្រៅរវាងភាគីទាំងពីរ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកSeyyed Abbas Araghchi បានប្រកាសថា កិច្ចចរចានឹងធ្វើឡើង នៅទីក្រុង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីថ្មីមួយ ចំពេលមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា មូលដ្ឋាននេះត្រូវបានបង្ហាញក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់ប្រធាន បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោក Abdolrahim Mousavi និងលោក Seyed Majid Mousavi មេបញ្ជាការនៃផ្នែកអវកាសរបស់...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អង្គការណាតូឬNATO គ្រោងនឹងបង្កើនវត្តមានយោធា របស់ខ្លួននៅតំបន់អាកទិកជុំវិញទឹកដី Greenland នេះបើតាមអ្នកនាំពាក្យ នៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចូលទឹកដីស្វយ័តដាណឺម៉ាក ដែលលោកអះអាងថា ស្ថិតនៅក្រោមការគំរាមកំហែងពីរុស្ស៊ី និងចិន។ យ៉ាងណាក្តីកន្លងមកប្រទេសរុស្ស៊ី បានបន្តអះអាងថាខ្លួនមិន...