មូស្គូ៖ រុស្ស៊ី បានបើកការវាយប្រហារពេញ មួយយប់លើសហគ្រាស ឧស្សាហកម្មយោធា-អ៊ុយក្រែន កន្លែងផលិតថាមពល ក៏ដូចជាកន្លែងផ្ទុក និងដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ នេះបេីយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ទៅលើកន្លែងស៊ីវិល នៅលើទឹកដីរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដ៏ធំមួយពេញមួយយប់ដោយប្រើអាវុធអាកាស និងដីរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ ក៏ដូចជាយន្តហោះគ្មានមនុស្ស បើកវាយប្រហារផងដែរ ។ ក្រសួងបានបន្ថែមថា គោលបំណង នៃប្រតិបត្តិការត្រូវបានសម្រេច...
កំពង់ស្ពឺ៖ ដូចពាក្យចាស់លោកពោលថា (ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ) និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក. លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិច្ចាគនូវថវិការផ្ទាល់ខ្លួន និងមានការចូលឧបត្ថម្ភពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភគាំទ្រតាមរយៈ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ...
អូស្លូ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះកោះហ្គ្រីនឡែន និងដាណឺម៉ាក ចំពេលមានភាពមិនប្រាកដប្រជា។ ថ្លែងនៅក្នុងសន្និសីទព្រំដែនអាកទិក ឆ្នាំ២០២៦ នៅទីក្រុងត្រូមសូ ប្រទេសន័រវេស លោកស្រី Kallas បានឧ្យដឹងថា ទោះបីជាភាពតានតឹងនៅហ្គ្រីនឡែន ទាបជាងកាលពីប៉ុន្មាន សប្តាហ៍មុនក៏ដោយ...
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ នៅសេតវិមាន នៅថ្ងៃអង្គារ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំទាំងពីរ បានប្រមាថគ្នា ទៅវិញទៅមកជុំវិញការជួញដូរគ្រឿងញៀន និងការឆ្មក់ចូល របស់យោធាអាមេរិកនៅវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជ្រាបថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅ នឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹង ការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការ ចូលទៅកាន់ច្រកព្រំដែន អន្តរជាតិអានសេះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីបន្តជំរុញកិច្ច សហប្រតិបត្តិការ លើការអប់រំបណ្ដុះបណ្ដាល...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...