បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសស្វីសបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កិច្ចចរចានាពេលខាងមុខក្នុងចំណោមប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ នឹងត្រូវធ្វើឡើងដោយបិទទ្វារ។ ក្រសួងការបរទេសស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកទេ។ យោងតាមរបាយការណ៍មុននេះ គណៈប្រតិភូមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងបើកកិច្ចចរចាជុំថ្មីរបស់ពួកគេនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៧និង១៨ ខែកុម្ភៈ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសបេឡារុសកាលពីថ្ងៃចន្ទ បានអះអាងសារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយគុយបា ដោយប្រាប់អគ្គរដ្ឋទូតគុយបាថាទីក្រុង Minsk បដិសេធរាល់ទណ្ឌកម្មឯកតោភាគីទាំងអស់។ រដ្ឋមន្ត្រីការបរទេសបេឡារុសលោក Maxim Ryzhenkov បានជួបជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសបេឡារុស Santiago Perez Benitez ដើម្បីពិភាក្សាអំពីស្ថានភាពជុំវិញប្រទេសគុយបា និងរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់បេឡារុសសម្រាប់ប្រជាជនគុយបា។ លោក Ryzhenkov បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុង Minsk ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីណាមួយ ហើយបានសង្កត់ធ្ងន់ថា...
បរទេស៖ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានរាយការណ៍ថា ក្រុមហ៊ុនសមាជិករបស់ខ្លួនបានលក់រថយន្តចំនួន ៣៦.៨៧៥ គ្រឿងក្នុងខែមករា ដែលជាការកើនឡើង ៩៥% បើធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយដោយ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម កាលពីថ្ងៃពុធ គឺ រថយន្តដឹកអ្នកដំណើរមានចំនួនច្រើនជាងគេ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់រួចរាល់នូវករណីទាមទារបើកប្រាក់ឈ្នួលជូនបងប្អូនបុគ្គលិកបម្រើការងារនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ និងលឿនរហ័ស។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។ លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ ដោយផ្អែកលើយន្តការឥណទានរួម (JCM)។ ខ្លឹមសារនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ជាមួយ លោក ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦...