តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ដើម្បីធ្វើសមយុទ្ធយោធារបស់ខ្លួន។ របាយការណ៍នេះបានឧ្យដឹងថា ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានហាមឃាត់រយៈពេលពីរបីម៉ោង ដើម្បីធ្វើសមយុទ្ធនេះ ដែលមានឈ្មោះថា “ការគ្រប់គ្រងឆ្លាតវៃ នៃច្រកសមុទ្រ Hormuz” ដែលបានចាប់ផ្តើមដោយកង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចាប់តាំងពីថ្ងៃចន្ទ។...
បរទេស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា កងកម្លាំងថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ។យោងតាមទីភ្នាក់ងារ រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយ ររបស់ RT បានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ជាច្រើនថា ទីភ្នាក់ងារអ៊ុយក្រែន នឹងធ្វើការបណ្តុះបណ្តាលកងទ័ពអាល្លឺម៉ង់ ក្នុងសង្គ្រាមយន្តហោះគ្មានមនុស្សបើក ក៏ដូចជាការប្រើប្រាស់បច្ចេកវិជ្ជាបញ្ជា និងការគ្រប់គ្រងទំនើប ជាផ្នែកនៃកម្មវិធីថ្មីមួយ។ ជម្លោះអ៊ុយក្រែនត្រូវបានគេមើលឃើញថា ការដាក់ពង្រាយទ្រង់ទ្រាយធំ នៃការវាយប្រហារ និងការឈ្លបយកការណ៍លើយន្តហោះគ្មានមនុស្សបើក (UAVs) ដោយកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី។ ការប្រើប្រាស់របស់ពួកគេបានផ្លាស់ប្តូរ ជាមូលដ្ឋាននូវសក្ដានុពលនៃសមរភូមិ...
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសន្យាថា នឹងបង្កេីនការចំណាយច្រេីន ជាងមុនលើវិស័យ ការពារជាតិ នៅពេលដែលត្រូវបានសួរអំពីរបាយការណ៍មួយដែលឧ្យដឹងថា វិមាន Downing Street កំពុងពិចារណាបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ របស់ខ្លួនដល់ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៩។ សារព័ត៌មាន Sky...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «ការរំលោភបំពានយ៉ាងច្បាស់លាស់» លើយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ប្រតិបត្តិការ ឆ្លងកាត់ច្រករ៉ាហ្វា ដែលត្រូវបានចែងនៅក្នុង កិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងដំណើរការ។ នៅក្នុងសេចក្តីថ្លែងការណ៍សារ ព័ត៌មានមួយ ចលនានេះបាននិយាយថា ទោះបីជាមានការបើកច្រកឆ្លង កាត់ឡើងវិញនៅក្នុងទិសដៅទាំងពីរក៏ដោយ អ៊ីស្រាអែលបានរំលោភលើក្របខ័ណ្ឌប្រតិបត្តិការរបស់ខ្លួន និងបានអនុវត្តការរំលោភបំពានជាប្រព័ន្ធប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដែលវិលត្រឡប់ទៅហ្គាហ្សាវិញ រួមទាំងការធ្វើបាបរាងកាយ និងផ្លូវចិត្ត និងការសួរចម្លើយយ៉ាងឃោរឃៅ។ យោងតាមក្រុមហាម៉ាស់ អ៊ីស្រាអែល...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង អន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងរ៉ាម៉ាឡា នៃតំបន់វេស្តប៊ែង ជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen លោក Mustafa បានសង្កត់ធ្ងន់ លើតម្រូវការក្នុងការបង្កើន ការចូលនៃជំនួយមនុស្សធម៌...