ហ្វីលីពីន៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីបើកសន្និបាត បូកសរុបការងារសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ បន្ទាប់ពីបានសម្តែងការអបអរសាទរ ចំពោះលោកស្រី...
អង្គការសហប្រជាជាតិ ៖ នៅពេលដែលពិភពលោក ពោរពេញដោយភាពមិនប្រាកដប្រជា និងអស្ថិរភាព រួមជាមួយនឹងការមិនទុកចិត្តគ្នា និងការបែកបាក់កាន់តែខ្លាំងឡើង សហគមន៍អន្តរជាតិ ត្រូវតែការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគាំទ្រនីតិរដ្ឋអន្តរជាតិ នេះបើយោងតាមការលើកឡើង របស់ក្រុមប្រទេសជាមិត្ត នៃអភិបាលកិច្ចសកល។ នៅក្នុងគណៈកម្មាធិការពិសេស ស្តីពីធម្មនុញ្ញអង្គការ សហប្រជាជាតិ និងស្តីពីការពង្រឹងតួនាទីរបស់អង្គការ ក្រុមនេះបានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា ប្រឈមមុខនឹងជម្រើសសំខាន់ៗរវាងសន្តិភាព និងជម្លោះ វឌ្ឍនភាព...
បរទេស ៖ កូរ៉េខាងជើងបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើពិធីបង្ហាញការដាក់ពង្រាយ យានជំនិះបាញ់ មីស៊ីលរយៈចម្ងាយខ្លី ដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មី ចំនួន ៥០ គ្រឿង ដែលគំរាមកំហែង ដល់គូប្រជែងកូរ៉េខាងត្បូង ខណៈដែលលោក បានបង្ហាញពីសមត្ថភាពយោធា ដែលកំពុងពង្រីកខ្លួនរបស់លោក នៅមុនសមាជបក្សកាន់អំណាចដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសម្ភាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters អង់គ្លេសពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅទីវ៉ាស៊ីនតោន បានធ្វើឱ្យសំឡេងរបស់កម្ពុជា បានលឺខ្ទរខ្ទារពេញពិភពលោក និងចាប់អារម្មណ៍មកលើកម្ពុជា កាន់តែខ្លាំងឡើង ។ក្នុងសេចក្តីសង្ខេប ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ...
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាពរបស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ២២៥នាក់ទៀត ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ,...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ បន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាព ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។ ក្នុងជំនួបនោះ...