កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុកទឹកភ្លៀង ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា...
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ លោកបណ្ឌិត...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈកម្មវិធីហ៊្សូម (Zoom) ដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង...
បរទេស៖ ការផ្ទុះមួយនៅហាងលក់កាំជ្រួចមួយកន្លែងក្នុងខេត្តហ៊ូប៊ី ប្រទេសចិនកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ១២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលនេះជាការផ្ទុះលើកទីពីរ ខណៈដែលប្រទេសចិនកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ គឺ ក្រុមអ្នកឆ្លើយតបបន្ទាន់បានពន្លត់អគ្គីភ័យនៅហាងលក់កាំជ្រួចនៅក្នុងទីក្រុងសៀងយ៉ាង ក្នុងខេត្តហ៊ូប៊ី កាលពីរសៀលថ្ងៃពុធ។ របាយការណ៍នេះបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។ មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា មេបញ្ជាការកំពូលដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅអាមេរិកឡាទីន គឺ ឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមន្ត្រីនៅទីក្រុង ការ៉ាកាស់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូយោធាអាមេរិក...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ និងលោក Alisher Abdusalomov ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូសបេគីស្ថាន ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្តោតលើកិច្ចការពារ រក្សាសុខសុវត្ថិភាពជូនប្រជាជន នៃប្រទេសទាំងពីរកំពុងរស់នៅកូរ៉េ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រឹង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ញើសារចូលរួមអបអរសាទរ និងជូនព័រជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ក្នុងឱកាសកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សេតវិមានកាលពីថ្ងៃពុធបានបដិសេធមិន កំណត់ពេលវេលាសម្រាប់កិច្ចចរចា នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថាទីក្រុងតេហរ៉ង់ ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មាន លម្អិតបន្ថែមអំពីជំហរចរចា របស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ៖ការទូតតែងតែជាជម្រើសដំបូងរបស់គាត់ ប្រធានាធិបតី Donald Trump ។ ប៉ុន្តែលោកស្រីបាននិយាយថា៖មានហេតុផល និងអំណះអំណាងជាច្រើន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា រុស្ស៊ីតែងតែគាំទ្រគុយបា និងពិចារណាលើការរឹតបន្តឹងថ្មីប្រឆាំង នឹងប្រទេសនេះគឺជារឿង ដែលមិនអាចទទួលយកបានទេ។ យោងតាមប្រធានាធិបតីរុស្ស៊ី និងគុយបាចែករំលែកទំនាក់ទំនង...