ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ ។ ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១...
ភ្នំពេញ៖ តាមរយៈការផ្ដល់បទសម្ភាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មានអង់គ្លេសReuter និង Fox News របស់សហរដ្ឋអាមេរិក បានក្លាយជាសារយ៉ាងច្បាស់ ទៅកាន់អន្តរជាតិ ឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពាន របស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយ ដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗ ជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀត នូវព័ត៌មានការទូតស្ដីពី «អំពើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា»...
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការ និងអធិការរងក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩...
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បើកយុទ្ធនាការរយៈពេល៣ថ្ងៃជាប់ៗគ្នា ដើម្បីបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ក្នុងតំបន់ស្នូលនៃ ដែនជម្រកសត្វព្រៃស្រែពក ខណៈមន្ត្រីអះអាងថា សកម្មភាពខុសច្បាប់ទាំងនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងបរិស្ថាន។ យុទ្ធនាការនេះធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក ដោយមានកម្លាំងចម្រុះពីមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរស្រុក ចូលរួមសរុបជាង ៦០នាក់។...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Colin James Crooks ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំសាធារណរដ្ឋកូរ៉េ នៅនិវេសនដ្ឋានរបស់លោក Colin James Crooks ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សមាជលើកទី៩ នៃគណបក្សពលករកូរ៉េ (WPK) ដែលជាគណបក្សកាន់អំណាច នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េខាងជើង បានបើកនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះហើយ។ ក្នុងនោះផងដែរទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Kim Jong Un ជាអគ្គលេខាធិការ WPK...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់មានពេលពី ១០ ទៅ ១៥ ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នេះទេ ពិតជារឿងអាក្រក់ នឹងកើតឡើង។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិ បានដឹងលឺ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីយោធាថៃ បានចូលរំលោភបំពានកាន់កាប់ទឹកដីកម្ពុជា មួយចំនួនដោយខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជុំបូកសរុបលទ្ធផលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសប្រចាំខែមករា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបឬGDP របស់ប្រទេសប្រេស៊ីល បានកើនឡើង២,៥ ភាគរយក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយធនាគារកណ្តាល របស់ប្រទេសនេះ។ កំណើននេះត្រូវបានជំរុញជាចម្បង ដោយវិស័យ កសិកម្មជាមួយ នឹងការកើនឡើង១៣,១ ភាគរយ ខណៈដែលសេវាកម្ម កើនឡើង២,១ភាគរយ...