ខេត្តស្ទឹងត្រែង៖ អាជ្ញាធរនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណី “ចោរប្លន់ប្រដាប់អាវុធ” មួយ ប៉ុន្តែចុងក្រោយបែរជាសាច់រឿងដែលស្ត្រីជាប្រពន្ធប្រឌិតឡើងទាំងស្រុងនោះ ដើម្បីបិទបាំងការយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅជួយគ្រួសារខាងខ្លួន(ស្ត្រីដែលជាប្រពន្ធ)។ សូមរំលឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម ក្រោយគណនីហ្វេសប៊ុកឈ្មោះ “Bong Leang” បានបង្ហោះសារថាមានចោរប្លន់ផ្ជុងកាំភ្លើងខ្លីដល់ក្នុងបន្ទប់ និងប្រមូលយកលុយកាក់អស់ពីខ្លួន រហូតគ្មានលុយមើលជំងឺកូនសារនោះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។...
ប៊ែរឡាំង៖ ក្រុមអាជីវកម្មអាល្លឺម៉ង់ធំៗជាច្រើន បានស្វាគមន៍ការសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែបានព្រមានថា ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុននៅតែបន្ត។ លោក Volker Treier ប្រធានពាណិជ្ជកម្មបរទេសនៅសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “សូម្បីតែបន្ទាប់ពីសេចក្តីសម្រេចនៅថ្ងៃនេះក៏ដោយ ទោះបីជាវាអាចកាន់តែពិបាក សម្រាប់សហរដ្ឋអាមេរិកក្នុងការដាក់ចេញនូវពន្ធគយថ្មីតាមឆន្ទៈក៏ដោយ ក៏ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅតែខ្ពស់”។ លោកបានជំរុញឱ្យសហភាពអឺរ៉ុបត្រៀមខ្លួនសម្រាប់ពន្ធគយថ្មីដែលអាចកើតមានពីរដ្ឋបាលលោក ត្រាំ ធានានូវក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្ម ដែលមានស្ថេរភាព...
ភ្នំពេញ ៖ នាវិមាន ៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ...
(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
ញូវយ៉ក៖ យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមនៅថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធគយ ១០ភាគរយ លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់។ ចលនានេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូល បានសម្រេចក្នុងការបោះឆ្នោត ៦-៣ថា គោលនយោបាយពន្ធគយ របស់លោកក្រោមច្បាប់ អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) គឺខុសច្បាប់ ។ លោក ត្រាំ...
បរទេស៖ ប្រភពពីរបាននិយាយថា ប្រទេសអាល្លឺម៉ង់ កំពុងពិចារណាលើការបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែមទៀតដែលផលិតនៅសហរដ្ឋអាមេរិក ដែលជាចលនាមួយដែលនឹងធ្វើឱ្យទីក្រុងប៊ែរឡាំង ពឹងផ្អែកកាន់តែខ្លាំងទៅលើបច្ចេកវិទ្យាយោធាអាមេរិក ខណៈដែលកម្មវិធីយន្តហោះចម្បាំង ជំនាន់ក្រោយរួមគ្នាជាមួយបារាំង កំពុងរអាក់រអួល ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រភពមួយបាននិយាយថា ទីក្រុងប៊ែរឡាំង កំពុងស្ថិតក្នុងការចរចា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា សម្រាប់កិច្ចប្រជុំដែលរំពឹងទុកយ៉ាងខ្លាំងរវាងមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ដែលជាដំណើរទស្សនកិច្ចមួយដែលត្រូវបានប្រកាសនៅពេលដែលតុលាការកំពូលអាមេរិកបានលុបចោលពន្ធគយដ៏ទូលំទូលាយរបស់លោក ត្រាំ លើទំនិញនាំចូល។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Budapest បានប្រកាសវេតូ លើប្រាក់កម្ចី របស់សហភាពអឺរ៉ុបចំនួន៩០ពាន់លានអឺរ៉ូ ឬប្រមាណជា១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលបានព្រមព្រៀងកាលពីខែធ្នូ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទីក្រុងគៀវហុងគ្រី និងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ចំពោះសហភាពអឺរ៉ុប ដោយបញ្ឈប់ការដឹកជញ្ជូនប្រេង តាមបំពង់បង្ហូរប្រេង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតអារ៉ាប៊ីសាអូឌីត Asharq Al-Awsat បានរាយការណ៍កាលពីថ្ងៃសុក្រថា យោធាអ៊ីស្រាអែល កំពុងរៀបចំធ្វើការវាយប្រហារទ្រង់ទ្រាយធំ លើក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងមជ្ឈឹមបូព៌ា ដើម្បីការពារពួកគេពីការផ្តល់ជំនួយ ដល់ក្រុងតេហរ៉ង់ក្នុងជម្លោះ ក្នុងតំបន់ដែលអាចកើតមាន។ ប្រភពយោធាអ៊ីស្រាអែលបានប្រាប់កាសែតថា ទីក្រុងយេរូសាឡឹមខាងលិចបានចូលរួម ជាមួយអ្នកសម្រុះសម្រួលដើម្បីព្រមានក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់ ក្រុមឧទ្ទាម Houthi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុង New Delhi បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុង ការចរចាយ៉ាងសកម្ម ជាមួយប្រទេសឥណ្ឌា ដែលខ្លួនសង្ឃឹមថានឹងបញ្ចុះបញ្ចូល ឱ្យនាំចូលប្រេងពីប្រទេសវេណេស៊ុយអេឡា ជំនួសឱ្យប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកបានចេញអាជ្ញាប័ណ្ណ ដល់ពាណិជ្ជកម្មចំនួនពីរដើម្បីចែកចាយប្រេងដែលផលិតនៅវេណេស៊ុយអេឡា បន្ទាប់ពីចាប់ពង្រត់មេដឹកនាំប្រទេស អាមេរិកឡាទីនលោក Nicolas...