ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ ជាមួយលោក Nasr Abu Juwaid តំណាងអង្គការម្ចាស់ជំនួយ iHH នៃប្រទេសតួកគី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្រាប់ខែរ៉ម៉ាឌន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៣៥០គ្រួសារ។ ពិធីនេះធ្វើឡើងនៅសាលាអន្តរជាតិ អាល់រ៉ះម៉ាស់ ស្ថិតក្នុងភូមិពោធិរោងលើ ឃុំកោងកាង...
គែរ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ខណៈពេលដែលកំពុងពន្យល់អំពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងវិធីដើម្បីបំបាត់ភាពខុសគ្នាលើបញ្ហានុយក្លេអ៊ែរ លោក Araghchi...
មូស្គូ៖ មន្ត្រីរុស្ស៊ីម្នាក់បានឧ្យដឹងថា សហរដ្ឋអាមេរិក មានជំហរពីរលើវិបត្តិអ៊ុយក្រែន ក្នុងគ្រាដែលខ្លួនផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែនក្នុងពេលដំណាលគ្នា ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើស ដើម្បីដោះស្រាយវិបត្តិ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថាសហរដ្ឋអាមេរិកបានគ្រប់គ្រងនាំរុស្ស៊ី និងអ៊ុយក្រែនមកកាន់តុចរចា គឺមិនត្រឹមត្រូវ។ លោកស្រី Zakharova បានធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក...
អង្គការសហប្រជាជាតិ៖ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិបានឧ្យដឹងថា អង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ។ លោក Dujarric បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលសួរដោយស៊ីនហួរ អំពីលិខិតមួយដែលបេសកកម្ម អចិន្ត្រៃយ៍របស់អ៊ីរ៉ង់ បានផ្ញើទៅកាន់ប្រធានអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា “ហើយយើងលើកទឹកចិត្តទាំងសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ កងទ័ពអាមេរិករាប់រយនាក់ ត្រូវបានជម្លៀសចេញពីមូលដ្ឋានទ័ពអាមេរិកនៅកាតា និងបារ៉ែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The New York Times។ របាយការណ៍នេះបានឧ្យដឹងថា មានការជម្លៀសនៅមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតា និងចង្កោមមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ដែលជាទីតាំងរបស់កងនាវាទីប្រាំ របស់កងទ័ពជើងទឹកអាមេរិក។ ប្រធានាធិបតីអាមេរិក លោក...