បរទេស៖ ប្រទេសប្រេស៊ីល និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ លើរ៉ែសំខាន់ៗ និងរ៉ែដ៏កម្រ ដោយបង្កើនកិច្ចសហប្រតិបត្តិការលើធនធានសំខាន់ៗរវាងប្រទេសធំៗពីរនៅភាគខាងត្បូងពិភពលោក ខណៈដែលប្រេស៊ីល និងឥណ្ឌា កំពុងស្វែងរកការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាដែលមិនមានកាតព្វកិច្ច លើរ៉ែដ៏កម្រនេះ បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការវិនិយោគទៅវិញទៅមក ការរុករក ការជីកយករ៉ែ...
បរទេស៖ អ្នកសិក្សាពីររូបបានព្រមានថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមទំនងជានឹងតាមទាន់ប្រទេសថៃក្នុងរយៈពេលពីរឆ្នាំ លុះត្រាតែប្រទេសនេះធ្វើការកែទម្រង់សេដ្ឋកិច្ចដែលមានអត្ថន័យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Aat Pisanwanich សេដ្ឋវិទូឯករាជ្យម្នាក់បាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ថៃមានប្រមាណ ៥០០ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសវៀតណាមមានជាង ៤០០...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យមើលការរំលោភបំពាន របស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់AKP ។ការចុះទៅនេះ ក្រោមការដឹកនាំរបស់លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស...
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ពីករណីស្រ្តីលក់ឡេ ឈ្មោះ love Riya ក្រោយមានការចែកចាយរូបភាពប៉ុន្មានសន្លឹកពេញ បណ្តាញសង្គមជាមួយនឹងការមានផ្ទៃពោះ ។ ចំពោះករណីនេះលោកឃៀង សុណាឌីន អះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៣ កុម្ភៈថា ពុំមានការដោះលែងនោះទេ គឺស្រ្តីរូបនេះ ត្រូវបានអនុញ្ញាតឲ្យទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ...
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្រី្ត...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះករុណា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដោយសារស្រឡាញ់សន្តិភាព និងគោរពច្បាប់ ថ្នាក់ដឹកនាំកំពូលកម្ពុជា បន្តគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីព្រំដែនកម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់...
មូស្គូ៖ ការចូលរួមរបស់កូរ៉េខាងត្បូង នៅក្នុងគំនិតផ្តួចផ្តើម “PURL” របស់អង្គការណាតូ ដើម្បីបែងចែកថវិកា សម្រាប់អ៊ុយក្រែនទិញអាវុធ គ្រាន់តែរុញច្រានការរំពឹងទុក សម្រាប់ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនប៉ុណ្ណោះ នេះបេីតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ លោកស្រី Zakharova បានឧ្យដឹងថា “នេះនឹងបណ្តាលឱ្យខូចខាត ដែលមិនអាចជួសជុលបានចំពោះ ទំនាក់ទំនងរវាងរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ” ដោយបន្ថែមថា...