ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង តាមពាក្យស្លោក រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍! រត់ដើម្បីសប្បុរសធ៌ម! ដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» ធ្វើឡើងនៅខេត្តព្រះសីហនុ បានទាក់ទាញអត្តពលិក ចូលរួមជាង ១២.០០០នាក់ ដែលជាចំនួនដ៏ច្រើនកុះករ លើសពីការរំពឹងទុក ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មនុស្សប្រមាណជាង៣២០០នាក់បានដើរដង្ហែរឆ្លងកាត់ទីក្រុង Lyon របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដើម្បីគោរពដល់លោក Quentin Deranque ដែលជាសកម្មជនជាតិស្តាំនិយម ដែលត្រូវបានសម្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នា តាមផ្លូវជាមួយពួកសកម្មប្រយុទ្ធឆ្វេងនិយម ដែលត្រូវបានចោទថាជាអ្នកបានប្រព្រឹត្តិរឿងនេះ។ Deranque ជានិស្សិតគណិតវិទ្យាអាយុ២៣ឆ្នាំ និងជាសមាជិក នៃក្រុមអត្តសញ្ញាណកម្ម Audace Lyon បានស្លាប់កាលពីថ្ងៃទី១៤ខែកុម្ភៈ ដោយសាររបួសក្បាលពីរថ្ងៃ មុនក្នុងការប្រយុទ្ធជាមួយសកម្មជនឆ្វេងនិយម ខណៈដែលគាត់កំពុងដើរតួជាសន្តិសុខក្រៅផ្លូវការ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសម្រេចចិត្តបន្តការ ចរចាទោះបីជាចក្ខុវិស័យ ខុសគ្នាខ្លាំងរបស់ពួកគេអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការកសាងយោធា ដ៏សំខាន់របស់សហរដ្ឋអាមេរិកបង្ហាញពីភាព ផុយស្រួយនៃដំណើរការ និងហានិភ័យនៃការប្រឈមមុខគ្នាដែលកំពុងបន្ត។ រដ្ឋមន្ត្រីការបរទេសអូម៉ានីលោក Sayyid Badr bin Hamad bin Hamood Albusaidi បាននិយាយកាលពីថ្ងៃអាទិត្យថា ជុំបន្ទាប់នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ។ រដ្ឋមន្ត្រីបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ាគីស្ថានបាននិយាយថា យោធាប៉ាគីស្ថានបានសម្លាប់ ពួកសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ៧០ នាក់នៅក្នុងការវាយប្រហារ តាមបណ្តោយព្រំដែន ជាមួយអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើអ្វី ដែលខ្លួនពិពណ៌នាថា ជាកន្លែងលាក់ខ្លួនរបស់ពួក សកម្មប្រយុទ្ធនៅប៉ាគីស្ថាន ដែលខ្លួនបានស្តីបន្ទោស ចំពោះការវាយប្រហារថ្មីៗនេះនៅក្នុងប្រទេស។ ចំណែកទីក្រុងកាប៊ុល បានបដិសេធការអះអាងនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ...
ភ្នំពេញ ៖ រាល់ក្នុងជំនួបជាមួយភាគីអន្តរជាតិ អំឡុងពេលស្នាក់នៅលើទឹកដី សហរដ្ឋអាម៉េរិក ដើម្បីអញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព” ក្រោមអធិបតីភាពលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សា សន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែតតែងតែជម្រាបជូនសមភាគី អំពីស្ថានភាព នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចេញផ្សាយនាថ្ងៃទី២២...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជា-ថៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦)...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ស្ដីពីការដាក់ចេញ ផែនការត្រួតពិនិត្យជនបរទេស ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ ពិធីនេះ ក៏មានការចូលរួមពីអភិបាលរង...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងដាក់គោលដៅអាវុធ នុយក្លេអ៊ែររបស់ខ្លួនមួយសំដៅអេស្តូនី ប្រសិនបើអាវុធនុយក្លេអ៊ែរ របស់ណាតូត្រូវបានដាក់ពង្រាយនៅទីនោះ។ ការប្រកាសឆ្លើយតបពី សំណាក់វិមានក្រមឡាំងនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស របស់ប្រទេសបាល់ទិកនេះបាន និយាយថារដ្ឋាភិបាលទីក្រុង Tallinn នឹងមិនប្រឆាំងចំពោះការធ្វើជា ម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរនោះទេ។ សមាជិកអឺរ៉ុបនៃប្លុកដែលដឹកនាំ...
កណ្តាល ៖ មានផ្ទុះការវែកញែកលើបណ្តាញសង្គម លើករណីអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានបានដោះលែង។ តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្តាល បានអោយដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ អ្នកនាង Love Riya មិនទាន់ដោះលែងពីពន្ធនាគារនោះឡើយ។ ដោយឡែក រូបភាពស្លៀកពាក់ខោអាវអ្នកទោសនោះ គឺមន្រ្តីអនុរក្សពន្ធនាគារ...
បាងកក៖ រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារ ប្រទេសថៃនៅម៉ោង ៥ល្ងាចនៅថ្ងៃអាទិត្យ នេះបើយោងតាមមជ្ឈមណ្ឌល ស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ GFZ។ ចំណុចកណ្តាលនៃរញ្ជួយដី ដែលមានជម្រៅ ១០ គីឡូម៉ែត្រ ដំបូងឡើយត្រូវបានកំណត់ថាស្ថិតនៅរយៈទទឹងខាងជើង ១៧.០៣ ដឺក្រេ និងរយៈបណ្តោយខាងកើត ១០១.៩៨ ដឺក្រេ។ ក្រសួងឧតុនិយមថៃនៅថ្ងៃចន្ទបានឧ្យដឹងថា ប្រទេសនេះមិនរងផលប៉ះពាល់ ដោយការរញ្ជួយដីកម្រិត...