ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។ ក្នុងជំនួបនេះ...
ក្រសួងធនធានទឹក ណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ កុម្ភៈ ដល់ថ្ងៃទី៣ មីនា អាជ្ញាធរមីន ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់ បែក និងបំផ្លាញ ស្ពានមេទឹក ទង្វើនេះបានរំលោភ លើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ UNESCO ប្រចាំកម្ពុជា...
អ៊ីរ៉ង់ ជិតឈានដល់កិច្ច ព្រមព្រៀងជាមួយចិន ដើម្បី ទិញមីស៊ីល ប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអា មេរិក ដាក់ពង្រាយកងកម្លាំង ជើងទឹកដ៏ធំមួយ នៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ រុស្សីបើកការស៊ើបអង្កេត ករណីភេវរកម្ម ដែលមានការពាក់ព័ន្ធ ជាមួយនឹងស្ថាបនិក Telegram រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនថា ជប៉ុននឹងដាក់ពង្រាយមីស៊ីលនៅកោះ Yonaguni ដែលមានចម្ងាយ ១១០ គីឡូម៉ែត្រ...
ពោធិ៍សាត់៖ ដោយយោងតាមកិច្ចចង្អុលការរបស់លោក ខូយ រីដា អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការងារឈូសឆាយ និងរៀបចំដីឡូត៍ សម្រាប់បងប្អូនប្រជាពលរដ្ឋសង់ជាលំនៅដ្ឋានថ្មី។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានស្ម័គ្រចិត្តយល់ព្រមរុះរើ និងដោះដូរចេញពីដីចំណីផ្លូវ...
បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសពីពន្ធថ្មីដ៏ខ្ពស់លើបន្ទះសូឡាពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឡាវ ដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានកំណត់ពន្ធបឋមលើការនាំចូលសូឡាពីក្រុមហ៊ុននានានៅក្នុងប្រទេសអាស៊ីទាំងបីខាងលើនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ , ប្រទេសទាំងនេះត្រូវបានចោទប្រកាន់ពីបទឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតក្នុងស្រុកដោយអយុត្តិធម៌។ សម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មសូឡាអាមេរិកបានទាមទារឱ្យមានការស៊ើបអង្កេតលើការឧបត្ថម្ភធន ដោយនិយាយថា ការស៊ើបអង្កេតមួយគឺត្រូវការដើម្បីការពារការផលិតរបស់សហរដ្ឋអាមេរិក។ ពន្ធបឋមត្រូវបានកំណត់ស្របតាមបរិមាណដែលឧបករណ៍សូឡាត្រូវបាននាំចូល។ ដូច្នេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ-ឡានឆាង(LMC) ស្តីពី «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងស្ថានទូតវៀតណាម ឡាវ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វេជ្ជសាស្ត្របុរាណ (ឱសថ ឫថ្នាំបុរាណ) គឺជាកេរ្តិ៍តំណែលរបស់ជាតិ ហើយជាមរតកមានតម្លៃជាប្រវត្តិសាស្ត្រ ប្រពៃណីដែលត្រូវខិតខំថែរក្សា និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដោយខិតខំបន្តស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត ។ក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យសួនរុក្ខជាតិឱសថ នៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) របស់មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាព...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញផងដែរ។ ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួង សុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ១៧៩រូប លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើង តាមបែបបណ្តែតបណ្តោយ ឬគ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ ។ ឆ្លៀតពេលវេលាដ៏មានតម្លៃនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្តល់ឱ្យកូនស្រីតូច របស់លោកនូវតួនាទីជាអ្នកដឹកនាំនៅក្នុងរដ្ឋបាលមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលត្រួតពិនិត្យកងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងដែលបានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា កាលពីថ្ងៃអាទិត្យ លោកគីម ជុងអ៊ុន ត្រូវបានជ្រើសរើសឡើងវិញ ជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េ (WPK)...