បរទេស៖ យោងតាមមនុស្សប្រាំមួយ នាក់ដែលដឹងអំពីការចរចា គឺប្រទេសអ៊ីរ៉ង់ជិតឈានដល់ កិច្ចព្រមព្រៀងជាមួយចិន ដើម្បីទិញមីស៊ីល ប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិក ដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំមួយ នៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលការវាយប្រហារ ដែលអាចកើត មានលើសាធារណរដ្ឋអ៊ីស្លាម។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រភពព័ត៌មានបាននិយាយថា...
ភ្នំពេញ៖ កំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវ និងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញ បានចាត់វិធានការ មិនឱ្យអាជីវករ លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ខណៈដែលត្រូវបន្តធ្វើឱ្យសម្រេចបាន ១០០ភាគរយនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករ...
ភ្នំពេញ ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា រាល់ការប៉ុនប៉ងដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវសមត្ថភាពនុយក្លេអ៊ែរ នឹងត្រូវបានឆ្លើយតបជាមួយនឹង ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ពីប្រទេសរុស្ស៊ី និងហានិភ័យដែលនឹងអាចបង្កទៅជាជម្លោះយោធា ដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ។ លោកស្រីZakharova បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ដោយធ្វើអត្ថាធិប្បាយលើការអះអាងដែលធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ីនៅមុនថ្ងៃនោះ។ ក្រុងមូស្គូក៏បានចោទប្រកាន់ថា ទីក្រុងឡុងដ៍...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។ ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ បានប្រើយន្តហោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនបានទាមទារឱ្យ EU អនុម័តប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូឬប្រមាណជា១០៦ ពាន់លានដុល្លារដែលប្រមូលពីអ្នកបង់ពន្ធ របស់ប្លុកនិងកន្លងមកត្រូវបានរារាំងដោយហុងគ្រីផង។ កញ្ចប់លុយដែលធ្លាប់បានយល់ព្រមជា បណ្ដោះអាសន្នកាលពីខែធ្នូឆ្នាំមុន ផែនការនេះគ្រោងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦-២០២៧ ដោយមាន៦០ពាន់លានអឺរ៉ូ ត្រូវបានកំណត់សម្រាប់តម្រូវការយោធា និង៣០ពាន់លានអឺរ៉ូសម្រាប់ ជំនួយថវិកាទូទៅ។ ប្រទេសហុងគ្រី ស្លូវ៉ាគី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេស អាហ្វហ្គានីស្ថាន បានរាយការណ៍ កាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរសៀលថ្ងៃអង្គារ រវាងកងកម្លាំង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅតំបន់ព្រំដែន ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងតំបន់ជាប់ព្រំដែនប៉ាគីស្ថាន។ ប្រភពបន្តថា...
អាជ្ញាធរម៉ិកស៊ិកបាន កត់ត្រាការវាយប្រហារចំនួន ២៧ លេីកដែលផ្តោតលើភ្នាក់ងារអនុវត្តច្បាប់។ ក្នុងចំណោមនោះ ការវាយប្រហារចំនួន ៦ លើកបានកើតឡើងនៅភាគខាងលិចរដ្ឋ Jalisco ដែលបានសម្លាប់សមាជិកឆ្មាំជាតិចំនួន ២៥ នាក់ ឆ្មាំពន្ធនាគារម្នាក់ និងបុគ្គលិកម្នាក់នៃការិយាល័យអគ្គព្រះរាជអាជ្ញារដ្ឋ។ លោក Harfuch បានឧ្យដឹងថា សមាជិកក្រុមឧក្រិដ្ឋកម្មចំនួន ៣០ នាក់ក៏បានស្លាប់នៅក្នុងការវាយប្រហារនេះផងដែរ នេះបានបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំសាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន...