ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានដាក់កំហិតការហោះហើរ យ៉ាងទូលំទូលាយនៅជិត Fort Hancock រដ្ឋតិចសាស បន្ទាប់ពីសមាជិកសភា និងជំនួយការសភាបាននិយាយថា ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ឡាស៊ែរ ដែលដំណើរការដោយមន្ទីរបញ្ចកោណ ត្រូវបានគេចោទប្រកាន់ថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រដ្ឋាភិបាលអាមេរិក មួយគ្រឿង នៅជិតព្រំដែនម៉ិកស៊ិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ...
បរទេស៖ ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសចិន បានបណ្តេញសមាជិកចំនួន ១៩ រូប ក្នុងនោះ ៩ រូប គឺជាមន្ត្រីយោធា ដែលមានរយៈពេលមួយសប្តាហ៍មុនពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍មិនបានបញ្ជាក់ថាហេតុអ្វីបានជាសមាជិកទាំងនោះត្រូវបានដកចេញនោះទេ ប៉ុន្តែការដកចេញបែបនេះជាទូទៅត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតអំពើពុករលួយ។ យុទ្ធនាការប្រឆាំងអំពើពុករលួយដែលបានចាប់ផ្តើមដោយមេដឹកនាំចិន លោក ស៊ី ជីនពីង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបដែលជាកូនប្រុសលោក អេ ភូថង មិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច។ សម្តេចតេជោសង្ឃឹមថា កីឡាករទាំងពីររូបដែលនឹងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំជោគជ័យមកជូនប្រទេសជាតិ ៕
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកផ្តល់សេវាកម្មបញ្ចូលថាមពលលើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី» នៅតាមស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី។ យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា នៅមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយចំនួនពុំមានលើក ស្លាកបង្ហាញអត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី កំពុងអនុវត្ត សម្រាប់ជាព័ត៌មានជូនដល់អតិថិជននៅឡើយ។ អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ត អគ្គិសនីទាំងអស់លើកស្លាកបង្ហាញ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៥០.៤២៥នាក់ទៀត (ស្ត្រី២៦.៣៥៧នាក់ និងកុមារ ១៦.៤៩២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន បាននិយាយថា ប្រទេសប៉ាគីស្ថាន អស់ “ការអត់ធ្មត់” ហើយចាត់ទុកថាពេលនេះ គឺមាន “សង្គ្រាមដោយបើកចំហ” ជាមួយអាហ្វហ្គានីស្ថាន បន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហារបន្ទាប់ពីការវាយប្រហារ ឆ្លងព្រំដែនអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងការបង្ហោះមួយនៅលើ X នៅថ្ងៃសុក្រ,...
បរទេស៖ យោធាថៃ បាននិយាយថា មេបញ្ជាការកងទ័ពអាកាស លោក សេកសាន កាន់តា នៅថ្ងៃទី ២៧ ខែកុម្ភៈបានធ្វើទស្សនកិច្ចនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងលាំង មេដឹកនាំយោធា។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦...
កោះកុង ៖ ក្រសួងបរិស្ថាន បានជំរុញការចូលរួមទប់ស្កាត់ការកាប់រុករាន ឆ្ការដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ ការដុតដុតសំរាម និងសំណល់ប្លាស្ទិក នាំឱ្យមានការប៉ះពាល់ដល់ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់។ នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឲ្យដឹងថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការ កាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ។ ការបញ្ជូនមកវិញអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌កម្ពុជា និង គ្រួសារលោក ឡាចហ្វដ។ ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរ សំខាន់ៗមួយចំនួនពីគ្រួសារលោក...