ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមិទ្ធផលថ្មី បន្ថែមនៅក្នុងមន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យទាំងមូល កាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើង សម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យ និងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចំណាយប្រាក់រហូតដល់ ១០ លានដុល្លារ សម្រាប់ព័ត៌មាន ដែលនាំទៅ ដល់ការចាប់ខ្លួន ឬការកាត់ទោសបងប្អូនពីរនាក់ ដែលត្រូវបានកំណត់ថា ជាមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀន Sinaloa របស់ប្រទេសម៉ិកស៊ិកនៅក្នុងរដ្ឋ Baja California ដែលរួមមាន ទីក្រុង Tijuana ផងដែរ។ យោងតាមសារព័ត៌មាន AP...
បរទេស៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានត្រៀម ខ្លួនរួចជាស្រេច ដើម្បីជួបគ្នានៅថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ សម្រាប់ការចរចានុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកថា ជាឱកាសចុងក្រោយសម្រាប់ការទូត ខណៈដែលអាមេរិក បានប្រមូលផ្តុំកង នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអបអរសាទរ ចំពោះចំណងមិត្តភាព របស់ប្រទេសឥណ្ឌាជាមួយអ៊ីស្រាអែល នៅក្នុងសុន្ទរកថាមួយទៅ កាន់សភារបស់អ៊ីស្រាអែល ដែលលោកបានលើក យកប្រពៃណីអរិយធម៌ និងភាពស្រដៀងគ្នាខាងទស្សនវិជ្ជា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសុន្ទរកថារបស់ លោកទៅកាន់សភា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ថាCPJ បានរាយការណ៍ថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៩នាក់ ត្រូវបានសម្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុត ប្រចាំឆ្នាំជាប់គ្នាទីពីរ សម្រាប់ការស្លាប់នេះ។ អង្គការដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បានរកឃើញថា អ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការសម្លាប់ចំនួន២ភាគ៣ នៃការសម្លាប់ទាំងនេះដែលធ្វើឱ្យជម្លោះ នៅហ្គាហ្សាក្លាយជាអ្នកស្លាប់ច្រើនបំផុតសម្រាប់សមាជិកសារព័ត៌មានចាប់តាំងពី CPJ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថារាល់កិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលអនាគត ត្រូវតែរួមបញ្ចូលប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោកបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោននឹងបន្តដាក់សម្ពាធសម្រាប់ការចរចាត្រីភាគីជាមួយក្រុងប៉េកាំង និងក្រុងម៉ូស្គូផងដែរ។ សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរ ចុងក្រោយដែលនៅសេសសល់ រវាងទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានស្តេចយាង ធ្វើដំណើរទៅពិនិត្យ ព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម...
ភ្នំពេញ ៖ ក្នុងរយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិរយុទ្ធជនឈរជើង នៅទិសខេត្តព្រះវិហារ ឧត្តមានជ័យ...