ភ្នំពេញ៖ ក្នុង “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រយៈពេល ២ថ្ងៃមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមផ្នែកនីមួយៗបានរំលេចឱ្យឃើញពីសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នានា ឆ្នាំ២០២៥ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាត មន្រ្តីជំនាញគ្រប់ផ្នែកបានពិភាក្សាយ៉ាងផុលផុសសំដៅដល់ការដាក់គោលដៅឆ្ពោះទៅរកការរីកចំរើន និងសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៦។ ក្នុងចំណោមកិច្ចការស្នូលទាំងឡាយរបស់ក្រសួង ការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយពាក់ព័ន្ធចំណុចនេះ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ...
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋលេខ៦៩។ លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ ។ កិច្ចប្រជុំលើកនេះបានអនុម័តជាគោលការណ៍លើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ កិច្ចប្រជុំនៃប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ស្នើ និងផ្តាំឱ្យលោកប្រធាន Zhao Leji តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើរបាយការណ៍ការងារជូនចំពោះមហាសន្និបាតលើកបួន...
សូមជូនពរឆ្នាំនេះក្លាយជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងអាល្លឺម៉ង់និងចិន” ។” កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដែលកត់ត្រាការជូនពរដែលលោកបានសរសេរនៅពេលទស្សនាវាំងចាស់នៅថ្ងៃដដែល។ ក្នុងនាមជាសមាជិកថ្មីបំផុតនៃលំហូបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកនយោបាយសំខាន់ៗរបស់អឺរ៉ុបនៅពេលថ្មីៗកន្លងទៅនេះ លោក Friedrich Merz ទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់។ សហគ្រាសអាល្លឺម៉ង់ដែលអមដំណើរទស្សនកិច្ចរបស់លោក Friedrich Merz នៅប្រទេសចិនបាននាំគ្នាបង្ហាញថា ទីផ្សារចិនជាគន្លឹះសម្រាប់ការទទួលចំណេញនិងច្នៃប្រឌិតថ្មីរបស់ពួកគេ រីករាយពង្រីកការវិនិយោគថែមមួយកម្រិតទៀតចំពោះប្រទេសចិន ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ជាលើកដំបូងដែលលោក Friedrich Merzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីលោកឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីមក ហើយលោកក៏ជាថ្នាក់ដឹកនាំបរទេសរូបទីមួយដែលភាគីចិនទទួលក្នុងឆ្នាំថ្មីឆ្នាំមមីផងដែរ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបសន្ទនាជាមួយលោក ដោយគូសបញ្ជាក់ថា ចិននិងអាល្លឺម៉ង់គួរតែធ្វើជា “ដៃគូអាចជឿទុកចិត្តបានដែលគាំទ្រគ្នាទៅវិញទៅមក” “ដៃគូនវានុវត្តន៍ដែលបើកទូលាយនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”និងជា “ដៃគូវប្បធម៌មនុស្សជាតិដែលយល់ដឹងគ្នានិងមានភាពស្និទ្ធស្នាលគ្នា” ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការចាប់ដំណើរការស្ថានភាពថ្មីនៅដើមឆ្នាំថ្មីចិននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងបំផុតចាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងស្រុកអាល្លឺម៉ង់បានលេចចេញអ្វីដែលហៅថា “ការលុបចោលហានិភ័យក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន”ដែលបានប៉ះពាល់ដល់ការកសាងទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរ។ នៅពេលមុនបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ចិនបានក្លាយជាកម្លាំងសំខាន់នៅទូទាំងពិភពលោក។ ការដោះស្រាយបញ្ហាសកលមិនអាចគ្មានការចូលរួមពីប្រទេសចិនបានឡើយ ហើយ “ការផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនគឺកំហុសខុសឆ្គង ដែលគ្រាន់តែនឹងបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ល។ការបង្ហាញឥរិយាបទទាំងនេះបានបង្ហាញឱ្យឃើញថា គោលនយោបាយរបស់ភាគីអាល្លឺម៉ង់ចំពោះប្រទេសចិនគឺមានភាពកាន់តែប្រកបដោយវិចារណញ្ញាណនិងជាក់ស្តែងនិយម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់បានរក្សាតម្លៃលើសពី២សែនលានដុល្លារអាមេរិក បរិមាណវិនិយោគទ្វេភាគីគឺលើសពី៦ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលសុទ្ធតែត្រូវជាចំនួនជិត១ភាគ៤នៃទំហំសរុបរវាងចិននិងសហភាពអឺរ៉ុប។ នៅឆ្នាំ២០២៥ អាល្លឺម៉ង់បានបន្តរក្សាឋានៈជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអឺរ៉ុបហើយចិនក៏បានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលមួយឆ្នាំ ។ ក្រុមហ៊ុនរថយន្ត Volkswagen និងក្រុមហ៊ុន Mercedes-Benz បានវិនិយោគទុនជាង១ម៉ឺនលានយាន់ប្រាក់ចិនដោយឡែកពីគ្នា ដើម្បីពង្រីកទ្រង់ទ្រាយផលិតកម្មនៅប្រទេសចិននិងបង្កើនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មី ។ លើកនេះ តំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចអាល្លឺម៉ង់ចំនួន៣០រូបបានអមដំណើរលោក Friedrich Merz បំពេញទស្សនកិច្ចនៅប្រទេសចិន បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ភាគីអាល្លឺម៉ង់ដែលរំពឹងទុកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។ គួរឱ្យបញ្ជាក់ថា ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាឧស្សាហកម្មកម្មន្តសាលជាដើម ការផ្តោតលើនវានុវត្តន៍ និងបច្ចេកវិទ្យាឈានមុខបានក្លាយជាចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាល្លឺម៉ង់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz បានទៅទស្សនាក្រុមហ៊ុន Yushu Science And Technology ដែលជាសហគ្រាសផលិតមនុស្សយន្តនៅក្រុង Hangzhou ដើម្បីទទួលអារម្មណ៍ពីភាពរស់រវើកអភិវឌ្ឍន៍នៃកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ។ នៅដើមឆ្នាំថ្មីឆ្នាំមមី វត្ថុលើលោកកីយ៍មានការប្រែប្រួលថ្មី។ រំពឹងទុកភាគីអាល្លឺម៉ង់នឹងលុបបំបាត់កម្លាំងរំខាន អនុវត្តជាក់ស្តែងនូវគោលនយោបាយជាមួយប្រទេសចិនដែលប្រកបដោយវិចារណញ្ញាណនិងភាពជាក់ស្តែង រួមជាមួយភាគីចិន ដើម្បីបំពេញបន្ថែម”កម្លាំងសេះដ៏រឹងមាំ”ក្នុងទំនាក់ទំនងចិន-អាល្លឺម៉ង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងចិន-អឺរ៉ុប ក៏ដូចជានាំមកនូវស្ថិរភាពកាន់តែច្រើនដល់ពិភពលោកផងដែរ ៕