ឡុងដ៍៖ អតីតឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក Peter Mandelson ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តខុស ក្នុងមុខតំណែងសាធារណៈ នេះបើយោងតាមការប្រកាសរបស់ប៉ូលីស Metropolitan នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។ មន្ត្រីប៉ូលីសបានចាប់ខ្លួន លោក Mandelson អាយុ ៧២ឆ្នាំនៅអាសយដ្ឋានមួយក្នុងទីក្រុង Camden កាលពីថ្ងៃចន្ទ ហើយលោកត្រូវបាននាំទៅកាន់ ស្ថានីយ៍ប៉ូលីសទីក្រុងឡុងដ៍ សម្រាប់ការសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារនឹងនាំយកឱកាសការងារ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងថា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបំពេញបេសកកម្មការទូត យ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ អំពីបញ្ហាព្រំដែនកម្ពុជា-ថៃនោះ សកម្មភាពការទូត ក្នុងស្រុកវិញ ក៏បាននិងកំពុងប្រព្រឹត្តទៅ យ៉ាងសកម្មមមាញឹកដូចគ្នាផងដែរ។ សកម្មភាពការទូតក្នុងប្រទេស ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹកនោះ ត្រូវបានលោក ប៉ែន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៤៥៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ហើយនៅមានពលរដ្ឋភៀសសឹក ៦៥.១៧៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
តេអេរ៉ង់ ៖ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគ្រោងនឹងបន្តការចរចា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានសញ្ញាតិចតួចណាស់ នៃការថមថយភាពតានតឹង នៅក្នុងការប្រឈមមុខដាក់គ្នា ខាងយោធារបស់ពួកគេ។ ដោយសារសហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធាក្នុងតំបន់ ការដកបុគ្គលិកការទូតចេញ និងការចេញការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហារ ដែលអាចកើតមាន អ្នកជំនាញក្នុងតំបន់បានព្រមានថា ហានិភ័យនៃសង្គ្រាម នៅមជ្ឈិមបូព៌ាកំពុងកើនឡើងយ៉ាងខ្លាំង។ ទីក្រុងតេអេរ៉ង់ បើកចំហសម្រាប់ការចរចា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែកុម្ភៈ លោក ប៉ែន បូណា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Nakpanich បាននិយាយនៅថ្ងៃនេះថា ក្រសួងការពារជាតិបានស្នើឱ្យដកកងទ័ពដែលឈរជើងនៅតាមព្រំដែនថៃ-កម្ពុជាចេញបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិ ដើម្បីកាត់បន្ថយការចំណាយ។ យោងតាមសារព័ត៌មានថៃ Thai PBS ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបាននិយាយថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងថៃ និងកម្ពុជា ជាពិសេសនៅតំបន់ដែលកងទ័ពថៃដណ្តើមបានពីកងកម្លាំងកម្ពុជាក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីខែធ្នូ។ លោកបានចង្អុលបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់ព្រំដែន...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងជម្នះរាល់ការលំបាក ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ទាំងនៅអំឡុងពេល និងក្រោយសង្គ្រាមកម្ពុជា-ថៃ។ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥...
បរទេស៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសនៅថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុននៅសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោក ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មឱ្យឆ្ងាយពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Carney នឹងទៅទស្សនកិច្ចទីក្រុងមុំបៃ...