ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៥៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៤៩.៨៤៥នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨...
ពោធិ៍សាត់៖ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានការអមដំណើរដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។...
បរទេស៖ អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស បន្ទាប់ពីអ្វីដែលមន្ត្រីបានពិពណ៌នាថា ជាការវាយប្រហារជាមុនលើទីក្រុងតេអេរ៉ង់ ចំពេលមានការភ័យខ្លាចនៃការសងសឹកពីអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល (IDF) បានធ្វើអ្វីដែលលោកហៅថាការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានគូសបញ្ជាក់ថា ការវាយប្រហារសងសឹកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានគេរំពឹងទុកនាពេលដ៏ខ្លីខាងមុខនេះ។ កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយនេះ...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូបនៅរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសាបញ្ជាក់ថា៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថាIMF បានអនុម័តប្រាក់កម្ចីថ្មីរយៈពេល៤ឆ្នាំសម្រាប់អ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ។ កញ្ចប់ថវិកាកំចីដែលមានទំហំធំជាងអ្វីដែលបានផ្តល់ដោយទីក្រុងប្រ៊ុសែល និងគាំទ្រដោយអ្នកបង់ពន្ធសហភាពអឺរ៉ុបប៉ុន្តែត្រូវបានរារាំងដោយវេតូរបស់ហុងគ្រី។ ស្ថាប័នហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា IMF បានបែងចែកប្រាក់ចំនួន៨,១ ពាន់លានដុល្លារជាមួយនឹងចំនួន១,៥ ពាន់លានដុល្លារដែលត្រូវបញ្ចេញភ្លាមៗ។ ទោះបីជាយ៉ាងណាក្តីគេទទួលស្គាល់ថា កញ្ចប់នឹងនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន។ ទីក្រុងគៀវនឹងមានឱនភាពថវិកាចំនួន៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ប៉ុណ្ណោះ ដែលអាចកើនឡើងដល់១៣៦,៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ នេះបើយោងតាមការប៉ាន់ស្មានរបស់មូលនិធិអន្តរជាតិនេះ។ IMF ក៏រំពឹងថាគម្លាតនេះនឹងត្រូវបានបិទតាមរយៈការគាំទ្រម្ចាស់ជំនួយដែលបានប្តេជ្ញាចិត្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីនៃប្រទេសទាំងពីរបាននិយាយថា ប្រទេសស៊ុយអែត និងដាណឺម៉ាកអាចធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែររបស់អង្គការណាតូនាពេលខាងមុខ។ ការចោទប្រកាន់ថាការគំរាមកំហែងរបស់រុស្ស៊ី បានជំរុញឱ្យមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការពង្រីកការទប់ស្កាត់នុយក្លេអ៊ែរ។ ទីក្រុងមូស្គូបានច្រានចោលការព្រួយបារម្ភទាំងនេះថាជា មិនសមហេតុសមផល ។ សហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៨០០ ពាន់លានអឺរ៉ូ ឬប្រហែលជា៩៤៨ ពាន់លានដុល្លារ សម្រាប់ផែនការ ReArm Europe របស់ខ្លួន ហើយសមាជិកណាតូបានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថាការវាយប្រហារយោធាថ្មីដ៏មានសក្តានុពលរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់នឹងមិនអាចអូសប្រទេសនេះចូលទៅក្នុងជម្លោះបរទេសដែលអូសបន្លាយមួយទៀតនោះទេ។ ទីក្រុងវ៉ាស៊ីនតោនបានប្រមូលផ្តុំកម្លាំងយោធានៅមជ្ឈិមបូព៌ាដោយមិនធ្លាប់ឃើញចាប់តាំងពីមុនពេលការលុកលុយរបស់អ៊ីរ៉ាក់ឆ្នាំ២០០៣ហើយកំពុងទាមទារឱ្យទីក្រុងតេហរ៉ង់ធ្វើសម្បទានលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោង។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត Washington Post កាលពីថ្ងៃព្រហស្បតិ៍ លោក Vance បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងសង្រ្គាមដែលរ៉ាំរ៉ៃ ដែលនឹងអាចអូសបន្លាយពេលមួយទៀត។លោកបាននិយាយថា៖គំនិតដែលថាយើងនឹងស្ថិតនៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានទីបញ្ចប់នៅក្នុងការមើលឃើញ។វាគ្មានឱកាសដែលនឹងកើតឡើងទេដោយលោកបន្តទៀតថា៖គាត់ជាអ្នកជំនាញទៅលើអន្តរាគមន៍យោធាបរទេស ។ រំលឹកដែរថាកាលពីឆ្នាំមុន អាមេរិកបានធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសអ៊ីរ៉ង់ ដោយការគាំទ្រពីភាគីអ៊ីស្រាអែលបន្ទាប់ពី IDF វាយប្រហារទីតាំងនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។...
វ៉ាស៊ីនតោន៖ នៅក្នុងជុំថ្មីនៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ សហរដ្ឋអាមេរិក បានទាមទារកិច្ចព្រមព្រៀងមួយដែលក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេអេរ៉ង់ នឹងរុះរើរោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់ខ្លួន និងផ្ទេរអ៊ុយរ៉ាញ៉ូមចម្រាញ់ដែលនៅសេសសល់ទាំងអស់ទៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់ Wall Street Journal។ សេតវិមានកំពុងទទូចឱ្យអ៊ីរ៉ង់ បិទប្រតិបត្តិការនៅតាមទីតាំងសំខាន់ៗរបស់ខ្លួននៅរោងចក្រ Fordow, Natanz និង Isfahan ហើយទទួលយកកិច្ចព្រមព្រៀង ដែលគ្មានកាលបរិច្ឆេទផុតកំណត់ ដែលមានគោលបំណងរារាំងផ្លូវរបស់អ៊ីរ៉ង់...
មូស្គូ៖ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១៦៧ គ្រឿង ចន្លោះម៉ោង ២រសៀល និង ៨យប់ ម៉ោងនៅទីក្រុងមូស្គូ ដែលក្នុងនោះ ១២ គ្រឿងកំពុងកំណត់គោលដៅលេីទីក្រុងមូស្គូ។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានឧ្យដឹងថា អ្នកឯកទេសមកពីសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងបាក់បែក នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឧ្យដឹងថា ចាប់ពីម៉ោង...