បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Christopher Landau បានសរសើរកងកម្លាំង សន្តិសុខរបស់ប្រទេសម៉ិកស៊ិកូ ដែលបានសម្លាប់មេដឹកនាំគ្រឿងញៀន ដែលចង់បានបំផុត របស់ប្រទេសមួយនេះ ដោយបានហៅវាថា ជាជ័យជម្នះដ៏សំខាន់សម្រាប់តំបន់ និងពិភពលោក។ ក្រសួងការពារជាតិម៉ិកស៊ិកូ បាននិយាយថា បុរសដែលមានឈ្មោះថា Nemesio...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ចំពោះភាពធន់ និងឯកភាពជាតិ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធពីខាងក្រៅឡើយ ខណៈពេលដែលខ្លួនកំពុងស្វែង រកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង តេអេរ៉ង់ លោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសជាតិ ក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា ប្រទេសនេះ បានចាត់តាំងកងទ័ពជើងទឹក និងកងទ័ពអាកាស របស់រដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប ជាអង្គការភេរវកម្ម។ ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះគឺដើម្បីឆ្លើយតប ទៅនឹងការសម្រេចចិត្តថ្មីៗ របស់សហភាពអឺរ៉ុប ក្នុងការដាក់ស្លាកកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ជាអង្គការភេរវកម្ម។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបគឺ “ផ្ទុយនឹងគោលការណ៍ និងច្បាប់ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។...
ភ្នំពេញ ៖ ពាក់ព័ន្ធប្រពៃណីពិធីបុកល័ក្ត , សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា សម្តេច ឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ហើយកម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ...
នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារអបអរសាទរជូនចំពោះលោក គីម ជុងអ៊ុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើង នៅក្នុងសមាជគណបក្ស ពលករកូរ៉េខាងជើងលើកទី៩។ ក្នុងសារជូនពរ លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោត ជ្រើសរើសសមមិត្ត គីម ជុងអ៊ុន...
ពិធីបុណ្យចូលឆ្នាំចិន ជាពេលវេលាឈប់សម្រាកសំខាន់បំផុតមួយ នៅក្នុងប្រតិទិនចិន ។ រយៈពេលឈប់សម្រាកនេះ មិនត្រឹមតែជា ឱកាសសម្រាប់ការជួបជុំគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលា ដ៏មានប្រជាប្រិយភាពសម្រាប់ការធ្វើដំណើរទេសចរណ៍ផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរចិន បានក្លាយជាកម្លាំងដ៏ធំមួយ ក្នុងឧស្សាហកម្មទេសចរណ៍សាកល ដោយផ្តល់ផលប្រយោជន៍ យ៉ាងច្បាស់លាស់ដល់សេដ្ឋកិច្ច របស់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ។ មុនពេលផ្ទុះជំងឺកូវីដ-១៩ ចិន គឺជាប្រភពភ្ញៀវទេសចរ ចេញក្រៅប្រទេសធំបំផុតនៅលើពិភពលោក។...
ត្បូងឃ្មុំ៖ ក្នុងមុខងារតាមដានការអនុវត្តច្បាប់នៃព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ លោក យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។ កិច្ចប្រជុំពិភាក្សាការងារខាងលើនេះ...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី...
សម្តេចធិបតី តែងតែលើកឡើង ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងរាល់ជំនួបជាមួយភាគី អន្តរជាតិ នៅអាម៉េរិក ក្រសួងវប្បធម៌ អំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាន នូវការគោរព និងការអនុវត្ត តាមពិធីដើម នៃមង្គលការ លោក ប៉ែន បូណា ៖ ក្នុងស្មារតីស្រឡាញ់សន្តិភាព កម្ពុជានៅតែគោរព បទឈប់បាញ់ អ្នកនាំពាក្យពន្ធនាគារបញ្ជាក់ករណី...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង១៣:១០នាទី កន្លងមកនេះ បន្ទាប់ពីបានទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សន ព្រឹម ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង...