ភ្នំពេញ៖លោក អ៊ិត ប្រាំង រដ្ឋលេខាធិការតំណាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ...
ភ្នំពេញ ៖ វីតាល់ បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមកម្ពុជា ផ្ដួចផ្ដើមរៀបចំកម្មវិធី សំណេះសំណាល និងសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»...
កំពត ៖ បន្ទាប់ពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋតាមបណ្ដាក្រុង-ស្រុក នៅទូទាំងខេត្តបានប្រមាណជាង ៣ពាន់ករណីនាពេលកន្លងមកនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តការដោះស្រាយជូនពលរដ្ឋដែលកំពុងជួបបញ្ហាជាបន្តទៀត។ សកម្មភាព នៃការដោះស្រាយត្រូវបានផ្អាកមួយរយៈ ព្រោះពុំមានពាក្យបណ្តឹងឡើងមកកាន់រដ្ឋបាលខេត្ត ហើយទំនាស់មួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក។ តែដោយសារមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពួកគាត់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ៅ ធនិន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានបង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបដិការជាសកលរបស់សហរដ្ឋអាមេរិកមកត្រឹម ១០ភាគរយ ដោយលោកបានចាត់ទុកថា វាជាសញ្ញាល្អសម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលនឹងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ក្រោយពីតុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសាលក្រមសម្រេចលុបចោលពន្ធគយសកលជាឯកតោភាគីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្មានម៉ោង...
ភ្នំពេញ៖ ថ្លែងពីសមិទ្ធលសម្រេចបាន របស់ក្រសួងផែនការ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានផែនការ សម្រេចបាន១០០%នូវទិសដៅការងារទាំង១៨ ដែលបានលើកសម្រាប់ឆ្នាំ២០២៥ ។ ការថ្លែងរបស់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញប្រកាសបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥...
បរទេស៖ ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ដែលបានលុបចោលពន្ធគយដ៏ច្រើនលើសលប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺបានបន្ថែមភាពស្មុគស្មាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលមានភាពស្មុគស្មាញរួចទៅហើយ ដោយប្រទេសទាំងពីរកំពុងផ្លាស់ប្តូរទិសដៅដើម្បីជៀសវាងសង្គ្រាមពាណិជ្ជកម្មទាំងស្រុង ដែលនឹងរំខានដល់សេដ្ឋកិច្ចពិភពលោក ខណៈពេលដែលនៅតែព្យាយាមស្វែងរកជំហររឹងមាំក្នុងការចរចា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីសម្រេចរបស់តុលាការអាមេរិក កាលពីថ្ងៃសុក្រហាក់ដូចជាពង្រឹងជំនួយរបស់ប្រទេសចិន ប៉ុន្តែអ្នកវិភាគព្យាករណ៍ថា ទីក្រុងប៉េកាំងនឹងប្រុងប្រយ័ត្នក្នុងការទាញយកអត្ថប្រយោជន៍ ដោយដឹងថា...
បរទេស៖ ប្រទេសប្រេស៊ីល និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ លើរ៉ែសំខាន់ៗ និងរ៉ែដ៏កម្រ ដោយបង្កើនកិច្ចសហប្រតិបត្តិការលើធនធានសំខាន់ៗរវាងប្រទេសធំៗពីរនៅភាគខាងត្បូងពិភពលោក ខណៈដែលប្រេស៊ីល និងឥណ្ឌា កំពុងស្វែងរកការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាដែលមិនមានកាតព្វកិច្ច លើរ៉ែដ៏កម្រនេះ បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការវិនិយោគទៅវិញទៅមក ការរុករក ការជីកយករ៉ែ...
បរទេស៖ អ្នកសិក្សាពីររូបបានព្រមានថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមទំនងជានឹងតាមទាន់ប្រទេសថៃក្នុងរយៈពេលពីរឆ្នាំ លុះត្រាតែប្រទេសនេះធ្វើការកែទម្រង់សេដ្ឋកិច្ចដែលមានអត្ថន័យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Aat Pisanwanich សេដ្ឋវិទូឯករាជ្យម្នាក់បាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ថៃមានប្រមាណ ៥០០ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសវៀតណាមមានជាង ៤០០...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យមើលការរំលោភបំពាន របស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់AKP ។ការចុះទៅនេះ ក្រោមការដឹកនាំរបស់លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស...