ភ្នំពេញ ៖ កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី ១៩ ខែកុម្ភៈ...
គែរ៖ ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងប្រតិបត្តិការយោធា ខណៈដែលអ៊ីរ៉ង់ ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergei Tsivilev បានឧ្យដឹងថា ប្រទេសទាំងពីរកំពុងស្វែងយល់ពីការសាងសង់អង្គភាពរោងចក្រថាមពលនុយក្លេអ៊ែរថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងតេអេរ៉ង់ ជាមួយរដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad លោក Tsivilev...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំវីដេអូ Conference លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
មេបញ្ជាការកំពូលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅអាមេរិកឡាទីន ធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រុមប្រទេសជាមិត្ត នៃអភិបាលកិច្ចសកល អំពាវនាវឱ្យការពារធម្មនុញ្ញ អង្គការសហប្រជាជាតិ និងនីតិរដ្ឋអន្តរជាតិ Breaking News : អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត កាសែត The...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla ដោយលោកបានចាត់ទុកថា ការរឹតបន្តឹងថ្មីប្រឆាំងនឹងគុយបា ជារឿងមិនអាចទទួលយកបាន។ យោងតាមលោក ពូទីន បានឧ្យដឹងថា រុស្ស៊ី និងគុយបា មានទំនាក់ទំនងពិសេសដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រ ហើយទីក្រុងមូស្គូគាំទ្រប្រជាជនគុយបា ជានិច្ចក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសិទ្ធិរបស់ពួកគេក្នុងការបន្តផ្លូវអភិវឌ្ឍន៍ផ្ទាល់ខ្លួន។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៤៣៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹក ៧០.៥១៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវសមិទ្ធផលជាច្រើន ដែលខេត្តកំពង់ចាមសម្រេចបានកន្លងទៅ ។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ខណៈ កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី សម្ដេច នាយករដ្ឋមន្ដ្រី ជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងដកកងទ័ពប្រហែល ១០០០នាក់របស់ខ្លួនចេញពីប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ៣រូប។ យោងតាមរបាយការណ៍ មន្ទីរបញ្ចកោណនៅដើមខែនេះបានដកទាហានអាមេរិកទាំងអស់ចេញពីមូលដ្ឋាន Al-Shaddadi នៅភាគឦសាននៃប្រទេសស៊ីរី និងចេញពីយោធភូមិ Al Tanf ដែលជាប៉ុស្តិ៍យុទ្ធសាស្ត្រមួយនៅតាមព្រំដែននៃប្រទេសស៊ីរី ហ្ស៊កដានី និងអ៊ីរ៉ាក់។...