បរទេស៖ ការផ្ទុះមួយនៅហាងលក់កាំជ្រួចមួយកន្លែងក្នុងខេត្តហ៊ូប៊ី ប្រទេសចិនកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ១២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលនេះជាការផ្ទុះលើកទីពីរ ខណៈដែលប្រទេសចិនកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ គឺ ក្រុមអ្នកឆ្លើយតបបន្ទាន់បានពន្លត់អគ្គីភ័យនៅហាងលក់កាំជ្រួចនៅក្នុងទីក្រុងសៀងយ៉ាង ក្នុងខេត្តហ៊ូប៊ី កាលពីរសៀលថ្ងៃពុធ។ របាយការណ៍នេះបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។ មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា មេបញ្ជាការកំពូលដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅអាមេរិកឡាទីន គឺ ឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមន្ត្រីនៅទីក្រុង ការ៉ាកាស់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូយោធាអាមេរិក...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ និងលោក Alisher Abdusalomov ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូសបេគីស្ថាន ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្តោតលើកិច្ចការពារ រក្សាសុខសុវត្ថិភាពជូនប្រជាជន នៃប្រទេសទាំងពីរកំពុងរស់នៅកូរ៉េ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រឹង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ញើសារចូលរួមអបអរសាទរ និងជូនព័រជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ក្នុងឱកាសកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សេតវិមានកាលពីថ្ងៃពុធបានបដិសេធមិន កំណត់ពេលវេលាសម្រាប់កិច្ចចរចា នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថាទីក្រុងតេហរ៉ង់ ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មាន លម្អិតបន្ថែមអំពីជំហរចរចា របស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ៖ការទូតតែងតែជាជម្រើសដំបូងរបស់គាត់ ប្រធានាធិបតី Donald Trump ។ ប៉ុន្តែលោកស្រីបាននិយាយថា៖មានហេតុផល និងអំណះអំណាងជាច្រើន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា រុស្ស៊ីតែងតែគាំទ្រគុយបា និងពិចារណាលើការរឹតបន្តឹងថ្មីប្រឆាំង នឹងប្រទេសនេះគឺជារឿង ដែលមិនអាចទទួលយកបានទេ។ យោងតាមប្រធានាធិបតីរុស្ស៊ី និងគុយបាចែករំលែកទំនាក់ទំនង...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា កម្ពុជាបានចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់នូវការគ្រប់គ្រងដីខ្មែរដោយយោធាថៃ ពិតជាមានអត្ថប្រយោជន៍សំខាន់ៗយ៉ាងច្រើន។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ បន្ទាប់ពីមានការចោទជាសំណួរ តាមបែបចំអកដោយប្រមាថ មកលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា «ការចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់ ចំពោះការឈ្លានពាន...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT បានរាយការណ៍កាលពីថ្ងៃពុធថា គណៈប្រតិភូអឺរ៉ុបមិន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងជុំចុងក្រោយ នៃកិច្ចចរចាស្តីពីវិបត្តិអ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវនោះទេ។ របាយការណ៍បាននិយាយថា អ្នកតំណាងអឺរ៉ុប ត្រូវបានហាមមិនឱ្យចូលរួមការពិភាក្សា ហើយបន្តនៅសណ្ឋាគារមួយដាច់ដោយឡែក។ គណៈប្រតិភូអង់គ្លេសកំពុងស្វែង រកការស្វែងយល់អំពីលទ្ធផល នៃកិច្ចប្រជុំនេះ ដោយកត់សម្គាល់ថា តំណាងមកពីប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរចំពោះកិច្ចពិភាក្សានេះ។ យោងតាមអ្នកនាំពាក្យវិមាន ក្រឹមឡាំង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតរុស្សី RT បានឲ្យដឹងថាប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងរីកចម្រើន សំដៅរៀបចំឡើងវិញនូវតុល្យភាព អំណាចសកលនៅសមុទ្រ។ មន្ត្រីជាន់ខ្ពស់តំណាងឲ្យប្រធានាធិបតីរុស្សី បានប្រាប់សារព័ត៌មានរុស្ស៊ីកាលពីថ្ងៃអង្គារថា នាវាចម្បាំងមកពីប្រទេស ទាំងបីត្រូវបានបញ្ជូនសម្រាប់ការ ធ្វើសមយុទ្ធនៅក្នុងដែនទឹកនៃអ៊ីរ៉ង់ ។សមយុទ្ធនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាង សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នៅលើមហាសមុទ្រនិង...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកការទូតអាមេរិក អ៊ីរ៉ង់ និងតំបន់ថា អ៊ីរ៉ង់បានបង្ហាញថា ខ្លួនអាចនឹងបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់មួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសទីបី ដូចជាប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា មន្ត្រីអ៊ីរ៉ង់ក៏បានណែនាំផងដែរថា ពួកគេអាចផ្អាកការចម្រាញ់រហូតដល់បីឆ្នាំ ហើយបានដាក់សំណើមួយដើម្បីបង្កើតសម្ព័ន្ធភាពក្នុងតំបន់ ដើម្បីផលិតបន្ទះប្រេងឥន្ធនៈពីអ៊ុយរ៉ាញ៉ូមចម្រាញ់សម្រាប់ប្រើប្រាស់ក្នុងស្រុក ,...