វ៉ាស៊ីនតោន៖ យោធាអាមេរិកបានបេីកការវាយប្រហារនាវាចំនួន ៣ គ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់ការីប៊ីនកាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្ស ១១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់បញ្ជាការភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។ មនុស្ស ៤នាក់ត្រូវបានសម្លាប់នៅលើនាវាទីមួយ នៅភាគខាងកើតប៉ាស៊ីហ្វិក ៤នាក់នៅលើនាវាទីពីរនៅភាគខាងកើត ប៉ាស៊ីហ្វិកដូចគ្នា ហេីយ ៣នាក់នៅលើនាវាទីបីនៅតំបន់ការីប៊ីន។ ប្រភពបានឧ្យដឹងថា បណ្ដាញស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថានាវាទាំងនោះកំពុងធ្វើដំណើរតាមផ្លូវជួញដូរគ្រឿងញៀន ដែលគេស្គាល់...
តាកែវ៖ បុរសជាឃាតករដៃឆៅ លើកដៃកាប់សម្លាប់ បងស្រីនិងក្មួយប្រុសបង្កើតរបស់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿង បញ្ជួនទៅតុលាការ ដើម្បីផ្ដន្ទាទោស ។ បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថាបុរសជាឃាតករមានឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ សូមរំលឹកថា សម្ដេច នាយករដ្ឋមន្ដ្រី បានជួបលោកឯកអគ្គរដ្ឋទូត Jamieson Greer...
ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេប្រកបដោយភាពជឿជាក់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា។ ឈានចូលដល់សករាជថ្មី ឆ្នាំ 2026 ជាមួយពាក្យស្លោក «17 ឆ្នាំនៃការផ្សារភ្ជាប់ដ៏មានន័យ» មិត្តហ្វូន នៅតែបន្តបេសកកម្មបម្រើអតិថិជនរបស់ខ្លួន តាមរយៈការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយ 5G...
នៅក្នុងកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦ របស់ CMG មនុស្សយន្តមានរូបរាង ដូចមនុស្សដែលផលិត ដោយប្រទេសចិន បានឡើងលើឆាកសម្តែងម្តងទៀត ។ ការសម្តែងដ៏អស្ចារ្យរបស់ពួកវា ត្រូវបានផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយនៅក្រៅប្រទេស ដោយទទួលបានការចាប់អារម្មណ៍ និងត្រូវបានពិភាក្សាពីសំណាក់ អ្នកប្រើអ៊ីនធើណិតនៅជុំវិញពិភពលោក។ ក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ នេះ មនុស្សយន្តដែលមានរូបរាងដូចមនុស្សរបស់ក្រុមហ៊ុនចំនួនបួន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា(EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅ ផ្សារបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសនេះ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានពិភាក្សាការងារជាមួយម្ចាស់ផ្សារ...
ក្រុមយុវទូតនិសិ្សតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់គម្រោងសិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» យ៉ាងជោគជ័យកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៦cកន្លងទៅនេះ។ សិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet...
ភ្នំពេញ៖ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែលមិនទាន់មានការសម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។ ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយចំពោះបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៣.២៧៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីរម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា...