ខេត្តព្រះវិហារ៖ នាថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៦ លោក នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគ្រប់គ្រងប្រជាពលរដ្ឋភៀសឹក ៦ទីតាំង នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ទាក់ទិនទៅនឹងប្រជាពលរដ្ឋភៀសសឹក ដែលរស់នៅតាមជំរុំទាំង៦ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់អោយបានខ្លាំងបំផុតមិនត្រូវធ្វេសប្រហែសនោះទេ ត្រូវមានវិធានការអោយពួកគាត់ចេះអនាម័យ និងដាំបន្លែ បង្កា ចិញ្ចឹមសត្វ...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានអំពាវនាវឱ្យ “ក្រុមប្រឹក្សាសន្តិភាព” Board of Peaceអន្តរាគមន៍ និងបញ្ឈប់អ្វីដែលខ្លួនពិពណ៌នាថាជា “ការរំលោភបំពាន” របស់អ៊ីស្រាអែលដែលកំពុងបន្តលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថាអ៊ីស្រាអែល អាចប្រើប្រាស់កិច្ចប្រជុំនាពេលខាងមុខរបស់វេទិកានេះជាការបិទបាំង ដើម្បីបន្តយុទ្ធនាការយោធារបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បានជំរុញឱ្យក្រុមប្រឹក្សា ដែលគ្រោងនឹងកោះប្រជុំនៅពេលក្រោយនៃសប្តាហ៍នេះ បកប្រែគោលការណ៍ដែលបានប្រកាសរបស់ខ្លួនទៅជាជំហានជាក់ស្តែងដើម្បីសម្រេចបានសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា និងបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល។...
ហ្សឺណែវ៖ កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីនេះ នៅថ្ងៃអង្គារ ដោយកិច្ចចរចាថ្មីនឹងត្រូវកំណត់ពេល។ ការចរចា ដែលបានធ្វើឡើងនៅស្ថានទូតអូម៉ង់ ក្នុងទីក្រុងស្វីស ត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi។ ប្រេសិតពិសេសប្រធានាធិបតីអាមេរិក លោក Steve...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះនឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរ “ដោយសន្តិវិធី” របស់ខ្លួននោះឡើយ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំជាមួយសកម្មជនស៊ីវិលបីនាក់ ខណៈពេលដែលបានបង្ហាញពីភាពត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបញ្ជាក់ពីលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Pezeshkian បានលេីកឡេីងថា អ៊ីរ៉ង់ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរដោយផ្អែកលើគោលនយោបាយដែលបានគូសបញ្ជាក់ និងក្រឹត្យសាសនា ដែលចេញដោយមេដឹកនាំកំពូលលោក...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការថែទាំសុខភាព សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០។ យោងតាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ៖ រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួនជាង ២,៦ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian)...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការស្តារសាលារៀនឡើងវិញ ដោយបែងចែកជាតំបន់ ដែលនៅមានការហ៊ុមព័ទ្ធ ដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀត ដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថា ការអប់រំនៅតែបន្ត។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ...
សីហនុ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធជនបទ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមអភិវឌ្ឍចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ រួមមាន៖...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការ ដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃ១៨ កុម្ភៈ ដើម្បីត្រៀមរៀបចំការងារ បច្ចេកទេស និងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្ម ជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហា សន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។ យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ...