ភ្នំពេញ ៖ អគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថាមានជនជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការចុះត្រួតពិនិត្យគុណភាព បរិស្ថាននៅជុំវិញ ក្នុងបរិវេណរោងចក្រ CAMBO UNISOLL LTD. មានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីអាជ្ញាធរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មានករណីកម្មករចំនួន ១១នាក់...
ភ្នំពេញ៖ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ...
ភ្នំពេញ៖ ក្នុង “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រយៈពេល ២ថ្ងៃមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមផ្នែកនីមួយៗបានរំលេចឱ្យឃើញពីសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នានា ឆ្នាំ២០២៥ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាត មន្រ្តីជំនាញគ្រប់ផ្នែកបានពិភាក្សាយ៉ាងផុលផុសសំដៅដល់ការដាក់គោលដៅឆ្ពោះទៅរកការរីកចំរើន និងសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៦។ ក្នុងចំណោមកិច្ចការស្នូលទាំងឡាយរបស់ក្រសួង ការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយពាក់ព័ន្ធចំណុចនេះ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ...
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋលេខ៦៩។ លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ ។ កិច្ចប្រជុំលើកនេះបានអនុម័តជាគោលការណ៍លើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ កិច្ចប្រជុំនៃប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ស្នើ និងផ្តាំឱ្យលោកប្រធាន Zhao Leji តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើរបាយការណ៍ការងារជូនចំពោះមហាសន្និបាតលើកបួន...
សូមជូនពរឆ្នាំនេះក្លាយជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងអាល្លឺម៉ង់និងចិន” ។” កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដែលកត់ត្រាការជូនពរដែលលោកបានសរសេរនៅពេលទស្សនាវាំងចាស់នៅថ្ងៃដដែល។ ក្នុងនាមជាសមាជិកថ្មីបំផុតនៃលំហូបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកនយោបាយសំខាន់ៗរបស់អឺរ៉ុបនៅពេលថ្មីៗកន្លងទៅនេះ លោក Friedrich Merz ទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់។ សហគ្រាសអាល្លឺម៉ង់ដែលអមដំណើរទស្សនកិច្ចរបស់លោក Friedrich Merz នៅប្រទេសចិនបាននាំគ្នាបង្ហាញថា ទីផ្សារចិនជាគន្លឹះសម្រាប់ការទទួលចំណេញនិងច្នៃប្រឌិតថ្មីរបស់ពួកគេ រីករាយពង្រីកការវិនិយោគថែមមួយកម្រិតទៀតចំពោះប្រទេសចិន ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ជាលើកដំបូងដែលលោក Friedrich Merzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីលោកឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីមក ហើយលោកក៏ជាថ្នាក់ដឹកនាំបរទេសរូបទីមួយដែលភាគីចិនទទួលក្នុងឆ្នាំថ្មីឆ្នាំមមីផងដែរ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបសន្ទនាជាមួយលោក ដោយគូសបញ្ជាក់ថា ចិននិងអាល្លឺម៉ង់គួរតែធ្វើជា “ដៃគូអាចជឿទុកចិត្តបានដែលគាំទ្រគ្នាទៅវិញទៅមក” “ដៃគូនវានុវត្តន៍ដែលបើកទូលាយនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”និងជា “ដៃគូវប្បធម៌មនុស្សជាតិដែលយល់ដឹងគ្នានិងមានភាពស្និទ្ធស្នាលគ្នា” ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការចាប់ដំណើរការស្ថានភាពថ្មីនៅដើមឆ្នាំថ្មីចិននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងបំផុតចាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងស្រុកអាល្លឺម៉ង់បានលេចចេញអ្វីដែលហៅថា “ការលុបចោលហានិភ័យក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន”ដែលបានប៉ះពាល់ដល់ការកសាងទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរ។ នៅពេលមុនបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ចិនបានក្លាយជាកម្លាំងសំខាន់នៅទូទាំងពិភពលោក។ ការដោះស្រាយបញ្ហាសកលមិនអាចគ្មានការចូលរួមពីប្រទេសចិនបានឡើយ ហើយ “ការផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនគឺកំហុសខុសឆ្គង ដែលគ្រាន់តែនឹងបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ល។ការបង្ហាញឥរិយាបទទាំងនេះបានបង្ហាញឱ្យឃើញថា គោលនយោបាយរបស់ភាគីអាល្លឺម៉ង់ចំពោះប្រទេសចិនគឺមានភាពកាន់តែប្រកបដោយវិចារណញ្ញាណនិងជាក់ស្តែងនិយម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់បានរក្សាតម្លៃលើសពី២សែនលានដុល្លារអាមេរិក បរិមាណវិនិយោគទ្វេភាគីគឺលើសពី៦ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលសុទ្ធតែត្រូវជាចំនួនជិត១ភាគ៤នៃទំហំសរុបរវាងចិននិងសហភាពអឺរ៉ុប។ នៅឆ្នាំ២០២៥ អាល្លឺម៉ង់បានបន្តរក្សាឋានៈជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអឺរ៉ុបហើយចិនក៏បានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលមួយឆ្នាំ ។ ក្រុមហ៊ុនរថយន្ត Volkswagen និងក្រុមហ៊ុន Mercedes-Benz បានវិនិយោគទុនជាង១ម៉ឺនលានយាន់ប្រាក់ចិនដោយឡែកពីគ្នា ដើម្បីពង្រីកទ្រង់ទ្រាយផលិតកម្មនៅប្រទេសចិននិងបង្កើនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មី ។ លើកនេះ តំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចអាល្លឺម៉ង់ចំនួន៣០រូបបានអមដំណើរលោក Friedrich Merz បំពេញទស្សនកិច្ចនៅប្រទេសចិន បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ភាគីអាល្លឺម៉ង់ដែលរំពឹងទុកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។ គួរឱ្យបញ្ជាក់ថា ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាឧស្សាហកម្មកម្មន្តសាលជាដើម ការផ្តោតលើនវានុវត្តន៍ និងបច្ចេកវិទ្យាឈានមុខបានក្លាយជាចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាល្លឺម៉ង់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz បានទៅទស្សនាក្រុមហ៊ុន Yushu Science And Technology ដែលជាសហគ្រាសផលិតមនុស្សយន្តនៅក្រុង Hangzhou ដើម្បីទទួលអារម្មណ៍ពីភាពរស់រវើកអភិវឌ្ឍន៍នៃកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ។ នៅដើមឆ្នាំថ្មីឆ្នាំមមី វត្ថុលើលោកកីយ៍មានការប្រែប្រួលថ្មី។ រំពឹងទុកភាគីអាល្លឺម៉ង់នឹងលុបបំបាត់កម្លាំងរំខាន អនុវត្តជាក់ស្តែងនូវគោលនយោបាយជាមួយប្រទេសចិនដែលប្រកបដោយវិចារណញ្ញាណនិងភាពជាក់ស្តែង រួមជាមួយភាគីចិន ដើម្បីបំពេញបន្ថែម”កម្លាំងសេះដ៏រឹងមាំ”ក្នុងទំនាក់ទំនងចិន-អាល្លឺម៉ង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងចិន-អឺរ៉ុប ក៏ដូចជានាំមកនូវស្ថិរភាពកាន់តែច្រើនដល់ពិភពលោកផងដែរ ៕
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានដាក់កំហិតការហោះហើរ យ៉ាងទូលំទូលាយនៅជិត Fort Hancock រដ្ឋតិចសាស បន្ទាប់ពីសមាជិកសភា និងជំនួយការសភាបាននិយាយថា ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ឡាស៊ែរ ដែលដំណើរការដោយមន្ទីរបញ្ចកោណ ត្រូវបានគេចោទប្រកាន់ថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រដ្ឋាភិបាលអាមេរិក មួយគ្រឿង នៅជិតព្រំដែនម៉ិកស៊ិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ...
បរទេស៖ ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសចិន បានបណ្តេញសមាជិកចំនួន ១៩ រូប ក្នុងនោះ ៩ រូប គឺជាមន្ត្រីយោធា ដែលមានរយៈពេលមួយសប្តាហ៍មុនពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍មិនបានបញ្ជាក់ថាហេតុអ្វីបានជាសមាជិកទាំងនោះត្រូវបានដកចេញនោះទេ ប៉ុន្តែការដកចេញបែបនេះជាទូទៅត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតអំពើពុករលួយ។ យុទ្ធនាការប្រឆាំងអំពើពុករលួយដែលបានចាប់ផ្តើមដោយមេដឹកនាំចិន លោក ស៊ី ជីនពីង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបដែលជាកូនប្រុសលោក អេ ភូថង មិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច។ សម្តេចតេជោសង្ឃឹមថា កីឡាករទាំងពីររូបដែលនឹងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំជោគជ័យមកជូនប្រទេសជាតិ ៕