ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI...
បរទេស៖ ការចាប់ខ្លួនប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នឹងជាប្រតិបត្តិការងាយស្រួលសម្រាប់យោធាអាមេរិក, នេះបើយោងតាមការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃអង្គារទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានសរសើរយុទ្ធសាស្ត្ររបស់លោកក្នុងការដាក់ប្រទេសកោះនេះឱ្យឯកោខាងសេដ្ឋកិច្ច...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ មានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ដោយបានដាស់តឿន ដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែល លើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បរាជ័យ។ លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះ នៅពេលដែលលោកបានជួប ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លរីដា...
បរទេស៖ ពលរដ្ឋអង់គ្លេស និងកាណាដា អាចចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារតទៅ ដែលនាំឱ្យចំនួនប្រទេសចំនួន ៧៩ ដែលទទួលបានសិទ្ធិចូលប្រទេសចិនមិនចាំបាច់មានទិដ្ឋាការ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងអាជីវកម្ម។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសចិន បានពង្រីកសិទ្ធិទទួលបានកម្មវិធីនេះ យ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ អ្នកទស្សនាអាចស្នាក់នៅរហូតដល់ ៣០ ថ្ងៃសម្រាប់អាជីវកម្ម...
ភ្នំពេញ ៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្រាយបំភ្លឺ ចំពោះករណីដែលបានលើកឡើង និងចែកចាយជាបន្តបន្ទាប់ថា គ្រូបានទាត់សិស្សម្នាក់ រហូតដល់បាក់ជើង ដោយសារមិនមានស្បែកជើងប៉ាតា(ទ្រនាប់ជើងប៉ាតា) គឺជារឿងមិនពិតនោះទេ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន នៅថ្ងៃទី១៧ កុម្ភៈ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការចុះផ្សាយផ្ទាល់ លើគេហទំព័រឈ្មោះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ នៅមាន ៧៤.១៣៩នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ក្នុងនោះកុមារមាន ២៥.៣៧២នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ...
ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ខែកុម្ភៈឆ្នាំ២០២៦ (ម៉ោង៩ព្រឹក ដល់៥ល្ងាច) នៅតំបន់សេវាកម្មកំពង់សីលាគីឡូម៉ែត្រ១០៩ទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ។ ពិពណ៌នេះ នឹងមានការដាក់តាំងផលិតផល ជាមួយនឹងការបញ្ចុះតម្លៃពិសេស រួមមាន ៖ រថយន្ដ សំបកកង់រថយន្ដ ប្រេងឥន្ធនៈ ភេសជ្ជៈ ចំណីអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត ។ អ្នកចូលរួមអាចលេងហ្គេមកម្សាន្តឈ្នះរង្វាន់លើកទឹកចិត្ត...
ប៉េកាំង ៖ អ្នកនាំពាក្យម្នាក់បានឧ្យដឹងថា យោធាចិនបានធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធតាមជើងទឹក និងផ្លូវអាកាសនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ។ លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋាន ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានឧ្យដឹងថា ប្រទេសហ្វីលីពីន បានសហការជាមួយប្រទេស នៅខាងក្រៅតំបន់ ដើម្បីរៀបចំអ្វីដែលហៅថាការល្បាតរួមគ្នា ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កងកម្លាំងនៃបញ្ជាការដ្ឋាន...