ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមរំលឹកថា នៅវេលាម៉ោង២២ នៅ ថ្ងៃទី១៥...
បរទេស៖ ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ីនធឺណិតផ្កាយរណប Starlink ដោយអនុញ្ញាតឱ្យមានការតភ្ជាប់រហូតដល់ ៦០០.០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈដែលប្រទេសវៀតណាមកំពុងពង្រីកការចូលប្រើឌីជីថល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់វៀតណាម បានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន...
បរទេស៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌាសម្រេចបាននឹងជួយសម្រួលដល់ការចូលទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអាស៊ីខាងត្បូង គឺឥណ្ឌា ឥឡូវនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៣៨ រួមទាំងកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបដែលបានប្រកាសកាលពីខែមករា។ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកក៏កំពុងបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងផងដែរ។ លោក...
ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន ដែលជាបុគ្គលិកផ្នែកអនាម័យបរិស្ថាន ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ដើម្បីជាការអរគុណដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន ដែលតែងតែនៅពីក្រោយភាពស្រស់ស្អាតនៃទីក្រុងមួយនេះ។ ការគោរពស្រលាញ់នាំឱ្យមានការចែករំលែក ដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានរៀបចំ បង្កើតជាបរិយាកាសជួបសំណះសំណាល សួរសុខទុក្ខជាមួយបងប្អូនក្នុងសហគមន៍...
បរទេស៖ ពិព័រណ៍បារីប្រចាំឆ្នាំរបស់ប្រទេសគុយបា ដែលគ្រោងនឹងប្រារព្ធឡើងនៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ត្រូវបានពន្យារពេល ខណៈដែលកោះនេះកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី និងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរដែលបង្កឡើងដោយការហាមឃាត់ប្រេងរបស់សហរដ្ឋអាមេរិក, នេះបើយោងតាមអ្នករៀបចំបាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នករៀបចំពិព័រណ៍បារី Habanos S.A. បាននិយាយថា ខ្លួនបានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ ដើម្បី “រក្សាស្តង់ដារគុណភាពខ្ពស់របស់ខ្លួន”។ Habanos...
បរទេស៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាឱ្យអ្នកការទូតជាន់ខ្ពស់របស់ ប្រទេសទីម័រខាងកើតចាកចេញពីប្រទេស បន្ទាប់ពីអាជ្ញាធរតុលាការមកពីប្រទេសអាស៊ីអាគ្នេយ៍ដូចគ្នានេះ បានទទួលយកពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សកម្មភាពនេះធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើងយ៉ាងខ្លាំង ហើយជាជំហានដ៏កម្រមួយរវាងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលទីម័រខាងកើត បានចូលរួមកាលពីឆ្នាំមុន។ មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលទីម័រខាងកើតចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទងវាតាមទូរស័ព្ទ និងតាមអ៊ីនធឺណិតសម្រាប់ការអត្ថាធិប្បាយនោះទេ។ ទីម័រខាងកើត...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន...
កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងដំណើរចុះពិនិត្យ វឌ្ឍនភាពគម្រោងចំនួន៥ទីតាំង មានដូចខាងក្រោម៖ទីតាំងទី១៖...
កំពង់ស្ពឺ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកនូវថវិការសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតពីរគ្រួសារ។ គ្រួសារទី១ឈ្មោះ សុខ សាមឿន ភេទស្រីអាយុ ៧០ឆ្នាំ មានកូន...
កំពង់ស្ពឺ៖ ក្រោយពីបានទទួលនូវព័ត៏ពីក្រុមការងារអាវុធហត្ថ អំពីស្ថានភាពប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពរស់ជួបការលំបាក មានជំងឺចាំកាយ រស់ដោយសុំបងប្អូនអ្នកជិតខាងស្នាក់នៅកាលពីប៉ុន្នានកន្លងមកនេះ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩.០០នាទីព្រឹក រថយន្តបានចាប់ផ្តើមចេញតំណើរពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមតំណើរដោយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ...