បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីប៉ូឡូញ ត្រូវការអភិវឌ្ឍកម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួន ។ នេះបើយោងតាមលោកប្រធានាធិបតី Karol Nawrocki បានស្នើដោយលើកឡើង ពីការយល់ឃើញថា ជាការគំរាមកំហែងរបស់រុស្ស៊ី ។ សមាជិកអឺរ៉ុបរបស់អង្គការណាតូ បានលើកឡើងជាយូរមកហើយ នូវអ្វីដែលពួកគេអះអាងថា ជាទិដ្ឋភាពនៃការឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការបង្កើតយោធាដ៏ធំរបស់ពួកគេ ។...
កំពត៖ បន្តពីព័ត៌មានពីមុន ករណីវិវាទដីធ្លីដ៏ធ្ងន់ធ្ងរ និងគួរឱ្យសង្វេគនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានឈានដល់ចំណុចកំពូលនៃភាពអស់សង្ឃឹម និងការរងទុក្ខវេទនាខ្លាំងក្លា។ ប្រជាពលរដ្ឋរងគ្រោះចំនួន៩៤គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលលើដីស្រែ ចំការ ដំណាំ និងសូម្បីតែដីផ្នូរ ថ្នូរដូនតា តាំងពីជំនាន់ជីតា ឬយ៉ាងហោចណាស់ចាប់ពីឆ្នាំ២០០៨ កំពុងប្រឈមនឹងការបាត់បង់ទាំងស្រុងនូវមូលដ្ឋានជីវភាព មរតកបុរាណ...
នៅថ្ងៃទី១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កម្មវិធីប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលី ក្រោមប្រធានបទ «ការណាត់ជួបភាពរ៉ូមែនទិក៖ ពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជួបជាមួយកីឡាអូឡាំពិករដូវរងា» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុងរ៉ូម រដ្ឋធានីនៃប្រទេសអ៊ីតាលី។ លោក Fontana ប្រធានសភាតំណាងរាស្ត្រអ៊ីតាលីបានផ្ញើសារលិខិតអបអរសាទរចំពោះព្រឹត្តិការណ៍នេះ។លោក Fontana បានថ្លែងនៅក្នុងលិខិតថា ការប្រកួតកីឡាអូឡាំពិករដូវរងា Milan-Cortina ឆ្នាំ២០២៦ កំពុងដំណើរការយ៉ាងក្តៅគគុក។ ក្នុងបរិបទនេះ កម្មវិធីប្រគំតន្ត្រីលើកនេះបានបកស្រាយស្មារតីអូឡាំពិកតាមទម្រង់សិល្បៈ...
នៅថ្ងៃទី១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅប្រទេសអាល្លឺម៉ង់នៃពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG បានប្រារព្ធឡើងនៅទីក្រុងហាំប៊ឺក។ ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពអាល្លឺម៉ង់-ចិននៅទីក្រុងហាំប៊ឺក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក CMG បានថ្លែងថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMGប្រចាំឆ្នាំនេះនឹងធ្វើឡើងក្រោមប្រធានបទ “សេះពាន់លីបំផាយទៅមុខ កម្លាំងខ្លាំងមិនអាចរារាំងបាន” ដោយប្រើប្រាស់សមិទ្ធផលនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដូចជា...
ថ្ងៃទី១៤ ខែកុម្ភៈ កម្មវិធី “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយរលូន។ កម្មវិធីគ្រប់ប្រភេទដូចជាកម្មវិធីច្នៃប្រឌិតថ្មី បទចម្រៀងនិងរបាំ កាយសម្ព័ន្ធ ល្ខោនហ៊ី កុងហ្វូ ឈុតកំប្លែងខ្លី និងវេទមន្តជាដើមបានដាក់តាំងបង្ហាញ ដែលបង្កើតបរិយាកាសពិធីបុណ្យដ៏ស្បាយរីករាយ និងសេរីមង្គល។ ទីតាំងឆាកសម្តែងសំខាន់ និងទីតាំងឆាកសម្តែងបន្ទាប់បន្សំទំាងបួនកន្លែងត្រូវបានតភ្ជាប់គ្នាយ៉ាងរលូន។ បច្ចុប្បន្ននេះ«អាហារពេលយប់ដាច់ឆ្នាំវប្បធម៌»នេះ ដែលបង្ហាញពីសុភមង្គល និងភាពស្បាយរីករាយក្នុងការជួបជុំគ្នាបានត្រៀមខ្លួនហើយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយប្រជាជនចិននៅជុំវិញពិភពលោក...
បរទេស៖ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ កិច្ចខិតខំប្រឹងប្រែងសន្តិសុខត្រូវបានបង្កើននៅក្នុងយ៉ាឡា បយរទេសថៃ បន្ទាប់ពីរលកនៃការវាយប្រហារដោយគ្រាប់បែកចំនួន៧លើក នៅក្នុងខេត្តណារ៉ាធីវ៉ាតជិតខាងក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះថា តំបន់នគរបាលខេត្តយ៉ាឡាបានបង្កើនសន្តិសុខដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមឧទ្ទាមបានធ្វើការវាយប្រហារដោយគ្រាប់បែកនៅទីតាំងចំនួន៧ នៅក្នុងខេត្តណារ៉ាធីវ៉ាត ចន្លោះថ្ងៃទី ១៤-១៥ ខែកុម្ភៈ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យមានការខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ នូវប្រតិបត្តិការរលូន និងមានស្ថេរភាពនៃខ្សែសង្វាក់ ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសកល បន្ទាប់ពីតុលាការហូឡង់ បានប្រកាសពីសេចក្តីសម្រេចទាក់ទង នឹងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Nexperia។ អ្នកនាំពាក្យរបស់ក្រសួងបានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តថ្មីៗរបស់សភាពាណិជ្ជកម្មហូឡង់ ក្នុងការបើកការស៊ើបអង្កេតលើការគ្រប់គ្រងមិនត្រឹមត្រូវនៅក្រុមហ៊ុន Nexperia។ អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ការស្តារឡើងវិញនូវប្រតិបត្តិការរលូន និងមានស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសកល គឺជារឿងបន្ទាន់បំផុត ដែលបម្រើផលប្រយោជន៍រួម របស់ឧស្សាហកម្មនៅលើឆាកអន្តរជាតិ...
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លុបបំបាត់ពន្ធ ២៥% ដែលដាក់លើប្រទេសឥណ្ឌា និងជំនួសមកវិញដោយការបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក ធនាគារកណ្តាលចិន បន្តទិញមាសថែមទៀត ខណៈពេលដែលការកើនឡើងនៃតម្លៃមាសបានបញ្ឈប់ ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង លើតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតទូទៅ សហរដ្ឋអាមេរិក មានគម្រោងជំរុញ ផ្នែកសន្តិសុខ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយជប៉ុន បន្ទាប់ពីគណបក្ស...
សម្តេចធិបតី ៖ ចាប់តាំងពីផ្ទុះអាវុធលើកទី១ ទី២ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល លោក កែវ រ៉េមី មានជំនឿលើសមត្ថភាព និងតួនាទីដ៏សំខាន់ របស់ជប៉ុនជំរុញថៃ ដោះស្រាយព្រំដែនតាមយន្តការច្បាប់ នៅសល់ភូមិ ៦៥ទៀត ពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ លោក កែវ រតនៈ ៖...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកឡេីងថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តប្រទេសចិន។ តាមរយៈសារលិខិតជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦...