ត្បូងឃ្មុំ៖ លោកឧកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធិផលនានា នៅក្នុង វត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតនៅភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួម ពីលោក គន់ រ័ត្នមុនី អភិបាលរង...
បរទេស៖ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបណ្តុះបណ្តាលទាហានរហូតដល់ ៨.០០០ នាក់ ដែលខ្លួនមានគម្រោងបញ្ជូន ជាផ្នែកមួយនៃកងកម្លាំងរក្សា សន្តិភាព អន្តរជាតិទៅកាន់តំបន់ហ្គាហ្សា ដែលជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ លើកដំបូងចំពោះធាតុផ្សំសំខាន់ នៃផែនការកសាងឡើងវិញក្រោយសង្គ្រាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីមានបទពិសោធន៍...
បរទេស៖ រដ្ឋបាលលោក Trump បានចំណាយយ៉ាងហោចណាស់ ៤០ លានដុល្លារដើម្បីនិរទេសជនអន្តោប្រវេសន៍ប្រហែល ៣០០ នាក់ទៅកាន់ប្រទេសក្រៅពីប្រទេសរបស់ពួកគេ ខណៈដែលមន្ត្រីអន្តោប្រវេសន៍ បានពង្រីកការអនុវត្តក្នុង រយៈពេលមួយឆ្នាំចុងក្រោយនេះ ដើម្បីអនុវត្តគោលដៅរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកជនអន្តោប្រវេសន៍ ចេញពីសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយការណ៍ដែលចងក្រងដោយបុគ្គលិកប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ...
ភ្នំពេញ: ក្រុមហ៊ុន Chevron (Cambodia) Limited បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការលក់អាជីវកម្ម Chevron Hong Kong ទៅឱ្យ Bangchak Corporation មិនមានផលប៉ះពាល់ដល់បណ្តាញស្ថានីយ៍ប្រេង Caltex នៅកម្ពុជានោះទេ។ យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រតិបត្តិការនៅកម្ពុជា រួមទាំងកម្មសិទ្ធិ ការផ្គត់ផ្គង់ប្រេង និងការគ្រប់គ្រងម៉ាក...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារគណបក្សចុះលដ្ឋានស្រុកថ្ពង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦។ ដោយក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានគណបក្សឃុំអមលាំង លោកប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង...
តេអេរ៉ង់៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា ការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេផ្អែកលើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ។ លោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera របស់ប្រទេសកាតា ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃសុក្រ ខណៈពេលដែលធ្វើអត្ថាធិប្បាយលើការចរចានុយក្លេអ៊ែរដោយប្រយោលឡើងវិញរវាងប្រទេសរបស់លោក...
គែរ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបញ្ជាក់ជាថ្មីថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជា «ខ្សែបន្ទាត់ក្រហម» ដែលមិនអាចចរចាបាន ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ា ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាប់គាំង។ លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ថា អ៊ីរ៉ង់ នឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានរិះគន់ «វិធីសាស្រ្តមិនត្រឹមត្រូវ» របស់សហភាពអឺរ៉ុប ចំពោះប្រទេសនេះ ជាពិសេសការកំណត់របស់ប្លុកអំពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមជាអង្គការភេរវកម្ម និង «អន្តរាគមន៍មិនសមរម្យ» របស់ខ្លួននៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃសុក្រក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីស៊ីបរបស់លោក គឺលោក Constantinos Kombos ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។ លោក...
កំពត៖ បន្តពីព័ត៌មានពីមុន ករណីវិវាទដីធ្លីដ៏ធ្ងន់ធ្ងរ និងគួរឱ្យសង្វេគនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានឈានដល់ចំណុចកំពូលនៃភាពអស់សង្ឃឹម និងការរងទុក្ខវេទនាខ្លាំងក្លា។ ប្រជាពលរដ្ឋរងគ្រោះចំនួន៩៤គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលលើដីស្រែ ចំការ ដំណាំ និងសូម្បីតែដីផ្នូរ ថ្នូរដូនតា តាំងពីជំនាន់ជីតា ឬយ៉ាងហោចណាស់ចាប់ពីឆ្នាំ២០០៨ កំពុងប្រឈមនឹងការបាត់បង់ទាំងស្រុងនូវមូលដ្ឋានជីវភាព មរតកបុរាណ...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ នៅផ្សាខេមល វេងស្រេង រាជធានីភ្នំពេញ បាននាំមកនូវភាពសប្បាយរីករាយ ការអប់រំការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យ ជាមួយនឹងការចែកចាយស្រោមអនាម័យ និងការធ្វើតេស្តដោយឥតគិតថ្លៃ។ ទិវាស្រោមអនាម័យអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ការការពារមេរោគអេដស៍...