ភ្នំពេញ៖ រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ដើម្បីពិនិត្យលើវឌ្ឍនភាពពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈប្រតិភូ នៅទីស្ដីការក្រសួង។ ថ្លៃងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិក...
ក្រចេះ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកស្នួល ខេត្តក្រចេះ ដោយបាននាំយកឱកាសការងារសរុបចំនួន ២ ៨០៦កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។ សូមជម្រាបថា វេទិកាការងារ សន្តិសុខសង្គម...
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ»បានពង្រីកខ្លួនដល់ទឹកដីខេត្តកំពង់ធំហើយ ដោយបាននាំយកក្រុមហ៊ុនចំនួន៦ មានឱកាសការងារជាង៣ពាន់កន្លែង សម្រាប់បងប្អូនអតីតពលករត្រឡប់ពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារប្រមាណ ៧០០នាក់នៅបរិវេណ សាលាស្រុកប្រាសាទបល្ល័ង្ក។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតវេទិកាការងារនេះឡើង ដើម្បីជាកិច្ចអន្តរាគមន៍ក្នុង ការផ្តល់ឱកាសការងារទាន់ពេលវេលា...
បាត់ដំបង ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូង នៃប្រទេសជាតិនាថ្ងៃអនាគត ហើយការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពរបស់កុមារ ។ ក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស...
ទីក្រុងហ្វ្រេងហ្វឺត ៖ បន្ទាប់ពីបានចូលរួមវេទិកាអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាព ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បន្ដស្រាវជ្រាវបង្រ្កាប ក្រុមក្មេងទំនើងឱ្យបានជាដាច់ខាត ដោយមិនដកដៃឡើយ។ ការណែនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Boeing សម្រាប់គ្រាប់បែកបំផ្លាញបន្ទាយដ៏ធំថ្មី ដើម្បីជំនួសគ្រាប់ដែលប្រើ ក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមគេហទំព័រ Defense News បានឱ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅក្នុងច្បាប់ចម្លង នៃការជូនដំណឹងអំពីយុត្តិកម្ម ដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាកាសបាននិយាយថា ខ្លួនត្រូវផ្តល់កិច្ចសន្យាផ្តាច់មុខដល់ក្រុមហ៊ុនយក្សការពារជាតិអាមេរិក ពីព្រោះក្រុមហ៊ុននេះជាអ្នកលក់តែមួយគត់ដែលផលិតឧបករណ៍បំបែកអាវុធដ៏ធំ GBU-57។...
បរទេស៖ ស្ថានទូតទីក្រុងមូស្គូប្រចាំទីក្រុងហាវ៉ាណា របស់ប្រទេស គុយបា បានប្រកាសថា ប្រទេសរុស្ស៊ីកំពុងរៀបចំបញ្ជូនការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតទៅកាន់ប្រទេសគុយបា ។ គុយបា កំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការរបស់ខ្លួនទ្វេដង ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas...
បរទេស៖ កាសែត Hindustan Times បានរាយការណ៍នៅថ្ងៃសុក្រថា ប្រទេសឥណ្ឌាបានអនុម័តការទិញមីស៊ីល S-400 បន្ថែមទៀតពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍ ដែលបានប៉ាន់ប្រមាណតម្លៃមីស៊ីល ទាំងនោះថា មានតម្លៃ ១,១ ពាន់លានដុល្លារ ចំណែក...
បន្ទាយមានជ័យ៖ ក្រោយមានរិះគន់ព្រោងព្រាង ជុំករណីយុវជនយុវតីមួយក្រុម បានធ្វើការបង្ហោះចែកចាយនៅវីដេអូ នៅលើបណ្ដាញសង្គម នូវសកម្មភាព ជក់បារីអេឡិចត្រូនិច ពេលនេះ ត្រូវបានកងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ នឹងឈានទៅដល់ឃាត់ខ្លួនមនុស្ស៨នាក់ នៅហាងចាក់សាក់១កន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមរបាយការណ៍របស់អធិការក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣២នាទី លោកវរសេនីយ៍ទោ ព្រហ្ម...