ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរក្រុមការងាររួម កម្ពុជា- កូរ៉េ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នសម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)។ ពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ចំនួន ២ របស់មជ្ឈមណ្ឌល APM រួមមានរបាយការណ៍ស្តីពី (១). MSMEs Development in Cambodia: An Institutional Analysis through the Lens of the Developmental States និង (២). The Role of Development Finance Institutions...
អេហ្ស៊ីប ប្រកាសរកឃើញ ទីតាំងហ្គាស និងប្រេងឆៅថ្មី នៅតំបន់វាលខ្សាច់ ភាគខាងលិចប្រទេស កម្លាំងយោធារុស្សី ប្រកាសសងសឹកសកម្មភាព ភេវរកម្មដែលបង្កឡើង ដោយរដ្ឋាភិបាលក្រុងគៀវ នាវាចម្បាំងអាមេរិក ២គ្រឿងបុកគ្នា នៅសមុទ្រជិតអាមេរិកខាងត្បូង អំឡុងពេលធ្វើសមយុទ្ធចាក់ប្រេង ក្រុមសកម្មជនថា អ្នកស្លាប់កើនដល់ជាង ៧.០០០នាក់ ក្នុងការបង្ក្រាបលើបាតុករនៅក្នុងប្រទេស អ៊ីរ៉ង់ ឥណ្ឌាគ្រោងទិញយន្តហោះចម្បាំង Rafale របស់បារាំង...
បរទេស៖ នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកត្រូវបានបញ្ជាឱ្យធ្វើដំណើរពីសមុទ្រការ៉ាប៊ីនទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមប្រភពព័ត៌មានដែលស្គាល់ផែនការនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាថាតើត្រូវចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឬអត់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ចលនារបស់នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The New York...
ព្រះវិហារ៖ នាថ្ងៃ១៣ ខែកុម្ភ ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក សុខ សានដារា អភិបាលរងខេត្ត បានធ្វើពិធីចែកបន្លែគ្រប់មុខ ពងទា និងសត្វទា ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលវត្តពើងអង្កាម ហៅវត្តបាក់កាំ ដើម្បីយកទៅផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាព។ បន្លែបង្ការ និងពងទា ដែលចែកជូននេះ...
ភ្នំពេញ៖ ដើមឆ្នាំ២០២៦នេះ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីរយៈពេលត្រឹម ៤ខែ ដើម្បីទទួលបានជំនាញបច្ចេកទេសជាក់ស្តែង និងបង្កើនឱកាសរកចំណូលកាន់តែប្រសើរ។ លោក ស៊ុន មេសា បញ្ជាក់ថា វគ្គសិក្សារយៈពេលខ្លី ៤ខែ គឺជាជម្រើសសមស្របសម្រាប់យុវជន និងអតីតពលករ...
ស្របពេលដែលបណ្ណណ្ពសាររបស់លោក Epstein ត្រូវបានប្រកាសជាបន្តបន្ទាប់ ទង្វើដ៏អាក្រក់របស់វណ្ណៈឯកសិទ្ធិរបស់អាមេរិក គួរឱ្យអ្នកផងទាំងពួងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អាមេរិកពិបាកលាក់បាំងទង្វើអាក្រក់ខាងសិទ្ធិមនុស្ស សុបិនអាមេរិកបានក្លាយទៅជាការស្រមើបើស្រមៃដែល ”វណ្ណៈឯកសិទ្ធិលេបត្របាក់មនុស្ស”។ លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ចំពោះអ្នកលេងអ៊ីនធឺណិតជុំវិញពិភពលោកបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% បានកត់សម្គាល់ឃើញថាជំងឺរ៉ាំរ៉ៃជាប្រព័ន្ធនៃរបបមូលធននិយមពិបាកក្នុងការត្រូវបានព្យាលបាលនោះទេ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥,៦% កត់សម្គាល់ឃើញថា ប្រព័ន្ធយុត្តិធម៌អាមេរិកមានក្នុងមានស្តង់ដារពីរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៧% ក៏បានកត់សម្គាល់ឃើញថា បញ្ហាអំពើពុករលួយជាប្រព័ន្ធ នៅពីក្រោយសំណុំរឿង នៅមិនទាន់ត្រូវបានបង្ហនលាតត្រដាងាញជូនសាធារណជននៅឡើយទេកត់សម្គាល់នៅឡើយទេ។ សូមរម្លឹកថា បណ្ណសាររបស់លោក Epstein បានលាតត្រដាងពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិទ្រង់ទ្រាយធំដែលបន្តរហូតដល់រាប់សិបឆ្នាំរបស់អ្នកឆ្នើមនៃមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មអាមេរិក ប្រជាជនសាមញ្ញា ជាពិសេសអនីតិជនក្រីក្របានក្លាយទៅជាជនរងគ្រោះកញរោះទូទៅបំផុត៕
ឆ្នាំ២០២៦គឺជា “ឆ្នាំវប្បធម៌ចិន-ប្រេស៊ីល” លើកទី១ ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ “ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា។ លោក Shen Haixiong អគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជានិមិត្តរូបវប្បធម៌នៃអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ បច្ចុប្បន្ន ប្រទេសនិងតំបន់ជិត ២០នៅទូទាំងពិភពលោកបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាកតាមច្បាប់ ដែលប្រហែល ១ភាគ៥ នៃចំនួនមនុស្សពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមវិធីផ្សេងៗគ្នា ដើម្បីរួមគ្នាចែករំលែកគុណតម្លៃរួមរបស់មនុស្សជាតិដែលសុខដុមរមនាក្នុងគ្រួសារ និងការរួមរស់ដោយដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិ និងធម្មជាតិដែលបង្កប់ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន សូមឱ្យយើងរួមគ្នាស្វាគមន៍និទាឃរដូវដែលពោរពេញដោយភាពកាន់តែកក់ក្តៅ និងក្តីសង្ឃឹមកាន់តែច្រើន។ ថ្ងៃដដែល ការសម្តែងពណ៌ឡាស៊េនៃព្រឹត្តិការណ៍នេះបានបំភ្លឺសារមន្ទីរជាតិប្រេស៊ីល ដែលមានប្រជាពលរដ្ឋជាច្រើនបានចូលរួមទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិន៕
ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” សម្រាប់រុស្ស៊ីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG )បានបើកធ្វើនៅក្រុងមូស្គូរដ្ឋធានីរុស្ស៊ី។ លោក Shen Haixiong អគ្គនាយក CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ប្រចាំដែលមានទស្សនិកជនច្រើនបំផុតជុំវិញពិភពលោក កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំ ៤៣ ឆ្នាំជាប់ៗគ្នា។ កម្មវិធីរាត្រីសមោសរឆ្នាំនេះ នឹងរៀបចំធ្វើឡើងក្នុងទម្រង់ ”5k +4K/8K+AI” ព្រមនិងបញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា ៨៥ ភាសា ដើម្បីផ្តល់កម្មវិធីសម្តែងវប្បធម៌យ៉ាងមហោស្ចារ្យជូនទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ យើងក៏នឹងរៀបចំធ្វើព្រឹត្តិការណ៍ ”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៅតំបន់ជាច្រើនជុំវិញពិភពលោក ដើម្បីធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកដកបទពិសោធដោយផ្ទាល់ពីបរិយាកាសសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីចិន៕
នារសៀលថ្ងៃទី១១ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបជុំគ្នាជាមួយតំណាងនានានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាធិបតេយ្យ អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងឥស្សរជនមិនកាន់បក្សនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សូមសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងសម្តែងជូនពរដ៏ល្អបវរចំពោះគណបក្សប្រជាធិបតេយ្យនានា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនមិនកាន់បក្ស និងសមាជិកនៃរណសិរ្សរួបរួមរបស់ចិន៕