ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការមិនមានគុណភាព បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានគ្រឹះចាំបាច់ នៃដំណើរការថែទាំព្យាបាលដែលសំដៅគុណភាពពិតប្រាកដ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រសល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំលើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១២ កុម្ភៈ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចដែលគួរចងចាំ ដូចជា...
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសរបស់អ៊ីរ៉ង់កាលពីខែមុនបានកើនឡើងដល់យ៉ាងហោចណាស់ ៧.០០៥ នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែភ័យខ្លាចថាស្លាប់ផងដែរ, នេះបើយោងតាមសកម្មជនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកស្លាប់ដោយសារបាតុកម្មបានបន្ថែមទៅលើភាពតានតឹងទូទៅដែលអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខទាំងនៅក្នុងប្រទេស និងនៅបរទេស ខណៈដែលប្រទេសនេះព្យាយាមចរចាជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចរចាជុំទីពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងពីករណីរបស់គាត់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ...
ពោធិ៍សាត់÷ លោក ឆាយ គឹមម៉ុងអភិបាល នៃគណះអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យ និងផ្តល់ប័ណ្ណសរសើរ “ផ្ទះស្អាត និងជាផ្ទះគំរូ” ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំនានានៃស្រុកបាកាន ដើម្បីលើកទឹកចិត្តទៅដល់ពួកគាត់ក្នុងការរក្សាអនាម័យ បរិស្ថានស្អាត និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានរបស់ខ្លួន។ សូមអបអរសាទរ និងកោតសរសើរ ចំពោះគ្រួសារដែលបានចូលរួមយ៉ាងសកម្ម ដែលបានធ្វើអោយ ផ្ទះស្អាត ភូមិស្អាត និង បរិស្ថានស្អាត៕...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗ ក្នុងពិភពលោក កំពុងផ្តោតលើសកម្មភាពយោធាថៃ ដែលនៅតែបន្តសកម្មភាព រំលោភបំពានកម្ពុជាឥតឈប់ឈរ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែកុម្ភៈ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានជំនួយ ១.៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការ នូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង...
បរទេស៖ មន្ត្រីយោធា បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងពីរគ្រឿង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបុកប៉ះគ្នាក្នុងអំឡុង ពេលប្រតិបត្តិការបំពេញបន្ថែម នៅសមុទ្រនៅក្នុងដែនទឹកជិតអាមេរិកខាងត្បូង ដោយបានបណ្តាលឱ្យនាវិកពីរនាក់ រងរបួសស្រាល និងជំរុញឱ្យមានការស៊ើបអង្កេត លើហេតុការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលនាវាពិឃាតមីស៊ីល Arleigh...
បន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសចិន នាឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិចិន ចាប់ពីថ្ងៃទី១៦-១៩ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមក នូវភាពរុងរឿងដល់មិត្តភាព ដែកថែបរវាងប្រទេសកម្ពុជា-ចិន ខណៈមិត្តភាពនេះ កំពុងត្រូវបានពួនជ្រំ ឲ្យកាន់តែខ្លាំងក្លាឡើង ។ សារលិខិតអបអរសាទររបស់សម្តេចតេជោ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ ដោយចាំបាច់ត្រូវពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកព័ត៌មាននៅខេត្តបន្ទាយមានជ័យម្នាក់ ឈ្មោះ ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបានសមត្ថកិច្ចរខេត្តបន្ទាយមានជ័យ...