តេអេរ៉ង់៖ អ៊ីរ៉ង់ បានឧ្យដឹងថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើងដោយលោកខាងលិចកំពុងរារាំងដល់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មី នូវការត្រៀមខ្លួន សម្រាប់ការទូតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលសន្យាថា នឹងមិនសម្របសម្រួល លើសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ថ្លែងនៅក្នុងពិធីអបអរសាទរនៅទីក្រុងតេអេរ៉ង់ សម្រាប់ខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ បានថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើង ដោយលោកខាងលិច...
បរទេស៖ យោងតាមទិន្នន័យចុះបញ្ជីដែលបានពិនិត្យដោយ Reuters និងការសម្ភាសន៍ជាមួយមនុស្ស៥នាក់ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះ គឺមាន រថយន្តរាប់ម៉ឺនគ្រឿង កំពុងត្រូវបាននាំចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីក្រោមគម្រោងទីផ្សារប្រផេះ ដែលជារឿយៗគេចវេះការ ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោកខាងលិច និងអាស៊ី និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្ត ក្នុងការចាកចេញពីទីផ្សាររុស្ស៊ី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ទណ្ឌកម្ម និងការសន្យារបស់ក្រុមហ៊ុន បានកើតឡើងជាប្រតិកម្មទៅ នឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសសរុប ៨៣៥នាក់ទៀត ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានានៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
បារាំង ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជាចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ...
ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តស្វាយរៀង។ ផ្លូវទាំងនោះរួមមាន៖ខ្សែទី១៖ ឈ្មោះផ្លូវ អំពិល-គគីរ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១១,៨៦គីឡូម៉ែត្រ ទទឹង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជិត ៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ក្នុងអំឡុងពេលយោធាថៃ បង្កសង្គ្រាមឈ្លានកម្ពុជា បានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ ។ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ថ្លែងសន្ទរកថា ក្នុងសន្និបាតបូកសរុបការងារ បញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត រួមនឹងមន្រ្តីបរិស្ថានចុះល្បាត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការ កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះដែរលោកអភិបាលស្រុកជាំក្សាន្ត បន្តការផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទក្នុងនាមជាភ្នែក ជាច្រមុះរបស់ស្រុក និងមន្រ្តីជំនាញ បន្តការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងស្រុកជាំក្សាន្ត...
ប៉ារីស៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជា ចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនរក្សាសេចក្ដីថ្លៃថ្នូរ និងប្រពៃណី ខណៈយុវជនមួយចំនួនតូច បន្ដយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់...