តេអេរ៉ង់៖ អ៊ីរ៉ង់បានព្រមានថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរ ដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក ណេតាន់យ៉ាហ៊ូ បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើលោកឱ្យចាត់វិធានការតឹងរ៉ឹងលើសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅក្នុងការចរចានាពេលខាងមុខ។ នេះជាកិច្ចប្រជុំលើកទី៧ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយលោក ត្រាំ...
បរទេស៖ ការបាញ់ប្រហារមួយត្រូវបានរាយការណ៍នៅសាលារៀន Patong Prathan Khiriwat ក្នុងខេត្ត សុងក្លា ជាកន្លែងដែលខ្មាន់កាំភ្លើងម្នាក់ត្រូវបានអះអាងថា បានបើកការបាញ់ប្រហារលើគ្រូបង្រៀន និងសិស្ស។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប៉ូលីសថៃបាននិយាយថា សិស្សថ្នាក់ទី ១១ ម្នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលកើតហេតុ។ មន្ត្រីប៉ូលីសបានឡោមព័ទ្ធសាលា និងឡោមព័ទ្ធជនសង្ស័យ។...
ភ្នំពេញ កម្ពុជា — ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ — ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរបង្កើតឡើងដោយសហគ្រិនខ្មែរ១០០%បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។ ស្របតាមទស្សនវិស័យឆ្នាំ ២០២៦ របស់ធនាគារ ជីប...
(ភ្នំពេញ)៖ ពិធីសំណះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវកម្រិត ៣ បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ផងដែរ។ ក្រោយការប្រកាសលទ្ធផលបាក់ឌុបឆ្នាំ ២០២៥ ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៥ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលមានលោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិកផ្ទាល់ បានប្រកាសឧបត្ថម្ភ SAMSUNG GALAXY TAB A11 PLUS ចំនួន ៣០២០ គ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទូទាំងប្រទេស ដោយប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ៥ ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស A ចាប់តាំងពីឆ្នាំ ២០១៨ ដល់ ឆ្នាំ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែគុម្ភៈ ឆ្នាំ២០២៦ បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ” ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ។ អភិបាលខេត្តកំពង់ចាម លោក...
ព្រះវិហារ៖ លោក ចន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពី ស្ថានភាព និងវាយតម្លៃផលប៉ះពាល់នានា ពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងចុះពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យសម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ ស្តារជីវភាពគ្រួសារភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ លោក ចន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.២៤០នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកកំពុងបន្តស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព មិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រ ដើម្បីរារាំងឃាំងដំណើរ របស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី...
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជននិងកីឡាបានឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ដោយសារការឈ្លានពាន របស់យោធាថៃ ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់២៧ធ្នូ គិតពីតម្លៃប៉ាន់ប្រមាណសរុប ចំនួន៦,២លានដុល្លារ ។ ក្នុងអំឡុងពេល នៃការធ្វើសង្គ្រាមឈ្លានពានលើបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃចំនួន២លើក បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា ទទួលរងនូវឥទ្ធិពល...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត មានអាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ នេះបើយោងតាមលោក Hussein Kanani អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ RT។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការចោទប្រកាន់ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខ ជាមួយ លោក...