តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធរបាយការណ៍ដែលថា កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើឡើងនៅខាងក្រៅប្រទេសអូម៉ង់ ដោយថា ទីក្រុងមូស្កាត តែងតែជាទីកន្លែងដែលបានព្រមព្រៀងគ្នា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទ សារព័ត៌មានមួយថា អ៊ីរ៉ង់ស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូត របស់ប្រទេសក្នុងតំបន់...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ និងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួង ជួយរកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកថ្លែងថា៖«សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម្រាប់ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ បានកើនឡើងរហូតដល់ ៤.៥១២ ពាន់លានរៀល ។ ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកឡើងពីស្ថានភាពថវិការបស់ក្រសួងថា...
បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក អនុទីន ឆាន់វីរៈគុល បានឧ្យដឹងថា លោកនឹងចាប់ផ្តើមបង្កើត រដ្ឋាភិបាលថ្មីមួយ នៅពេលដែលគណៈកម្មការរៀបចំ ការបោះឆ្នោតបញ្ជាក់ពីលទ្ធផលពីការបោះឆ្នោតទូទៅនៅថ្ងៃអាទិត្យ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អនុទីន បានសង្កត់ធ្ងន់ថា ខណៈពេលដែលគណបក្សភូមិចៃថៃ របស់លោកបានទទួល អាណត្តិសាធារណៈ ដើម្បីដឹកនាំរដ្ឋបាលបន្ទាប់ ដំណើរការនេះត្រូវតែ អនុវត្តតាមពិធីការច្បាប់យ៉ាងតឹងរ៉ឹង ។ លោកក៏បានណែនាំសមាជិក គណៈរដ្ឋមន្ត្រីបច្ចុប្បន្នឱ្យបន្តអនុវត្តភារកិច្ច...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា បានឯកភាពគ្នា ក្នុងការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយស្រី...
ឥឡូវនេះអ្នកនាំចេញផលិតផលអាហារកម្ពុជា នឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្មដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ សមិទ្ធផលដ៏សំខាន់មួយនេះមានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិ-ចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ដែលការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗកំឡុងពេលផ្ញើសំណាក។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ ជម្រកមូសខ្លាជុំវិញ លំនៅដ្ឋាន ដើម្បីចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម ខណៈដែលគ្មានជម្រកមូសខ្លា ក៏គ្មានការចម្លងជំងឺគ្រុនឈាម។ ឆ្លើយតបនឹងលើកឡើង អំពីបញ្ហាកំណើនមូសក្នុងសហគមន៍ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើឡើងថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធី បើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងឱកាសបើកសិក្ខាសាលានោះ...
ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍លើកឡើង ពីសារៈសំខាន់នៃកម្លំាង សាមគ្គីមហាគ្រួសារខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថា ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេច បានថ្លែងអំណរគុណ ជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរ ការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី តំាងពីដើមរហូតមក។...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញ មានការបញ្ចេញសំណល់ រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការ ដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍ សម្អាតបរិស្ថាន...