បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Netanyahu បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងជំរុញគាត់ ឱ្យប្រកាន់ខ្ជាប់ នូវខ្សែបន្ទាត់រឹង...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានច្រានចោល របាយការណ៍ដែលថា កិច្ចចរចាដោយប្រយោល រវាងទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើឡើងនៅ ខាងក្រៅប្រទេសអូម៉ង់ ដោយនិយាយថាទីក្រុង Muscat តែងតែជាកន្លែងដែលបានព្រមព្រៀងគ្នា។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា អ៊ីរ៉ង់ស្វាគមន៍កិច្ចខិតខំប្រឹង...
“ឧត្តមភាពអភិវឌ្ឍន៍ដ៏ជាក់លាក់ ទិសដៅគោលនយោបាយ ដ៏ជាក់លាក់ វិធានការកំណែទម្រង់ដ៏ជាក់លាក់ និងថវិកាខាងជីវភាពរស់នៅ របស់ប្រជាជនដ៏ជាក់លាក់ ។ល ។” ក្នុងពិភពលោក ដែលពោរពេញទៅដោយបម្រែបម្រួល ប្រការទាំងនេះសុទ្ធតែជា “ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន ដែលអាចមើលឃើញនិងស្ទាបផ្ទាល់បាននៅឆ្នាំ២០២៦ ។ ភាពប្រាកដប្រជាបែបនេះ មិនត្រឹមតែមានសារសំខាន់ ចំពោះយើងប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។ ប៉ុន្មានឆ្នាំកន្លង ទៅនេះ...
ថ្ងៃទី ១០ ខែកុម្ភៈ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែង របស់ហុងកុង ក្នុងការគាំពារសន្តិសុខជាតិ ក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”»។ សៀវភៅសបានចែងថា តាំងពីឈានចូលយុគសម័យថ្មីមក មជ្ឈិមចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងយ៉ាងមុតមាំមិនងាករេ នូវគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយប្រកាន់ខ្ជាប់...
កាលពីថ្ងៃទី ៩ ខែកុម្ភៈ សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីរាត្រីសមោសរសិល្បៈល្ខោនចិន សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន( CMG ) បានបើកធ្វើឡើងនៅទីក្រុងប៉េកាំង ។ កម្មវិធីលើកនេះបានរៀបចំធ្វើ នៅភូមិភាគស្វយ័តក្វាងស៊ី ដែលជាទីតំបន់សម្បូរទៅដោយភ្នំបៃតង និងទឹកថ្លា ។ កម្មវិធីសម្តែងបានបង្កើតឡើង តាមទម្រង់ថ្មី ទាន់សម័យ ដើម្បីបង្កបរិយាកាស សប្បាយរីករាយសម្រាប់បុណ្យចូលឆ្នាំចិន...
ព្រះវិហារ៖ នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រីសុខា គងពិសី បាននាំយកអំណោយ ដូចជា តង់ ក្រម៉ា និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ។ ដោយ៖ សួន ពិសិត|ដើមអម្ពិល|ព្រះវិហារ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានជនបរទេសសរុប ៤៨៥នាក់ត្រូវ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្រព្រឹត្តិបទល្មើសនានា ក្នុងប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ,...
ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងតួនាទីភារកិច្ច និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឈានទៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរដ្ឋបាលស្រុកតាលោសែនជ័យ។ ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តក៍បានឆ្លៀតចុះត្រួតពិនិត្យកិច្ចការងាររៀបចំសោភ័ណភាព...
សេដ្ឋកិច្ចសិង្ហបុរីកើនឡើង ៦,៩% ធៀបនឹងឆ្នាំមុន ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ ខ្ពស់ជាងការប៉ាន់ស្មានទុក គុយបា ព្រមានអំពីវិបត្តិ ខ្វះសាំង ចាក់យន្តហោះ ដោយសារតែបម្រាមអាមេរិក ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង លើតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតទូទៅ អ៊ីរ៉ង់ ពិចារណាលាយសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់រួច ៦០ភាគរយ...