ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាសម្លេង និងជាដៃគូដ៏មានសារៈសំខាន់មួយ ក្នុងការជំរុញ និងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។ ការចាត់ទុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហា ជូនពលរដ្ឋដែលរង ផលប៉ះពាល់ ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀតរាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និងយ៉ាងសកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមយន្តការនានា ។ យន្តការទាំងនោះរួមមាន ៖ តាមរយៈ...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បង្ហាញសាមគ្គីភាព និងធ្វើឲ្យសត្រូវខកចិត្ត មុនខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ចំពេលមានភាពតានតឹងកើនឡើង ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ខាមេនី បានបន្ដថា អំណាចជាតិពឹងផ្អែកច្រើនលើការតាំងចិត្ត និងការតស៊ូ ជាជាងគ្រឿងបរិក្ខារយោធាដូចជាមីស៊ីល និងយន្តហោះជាដេីម។ ...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បាន្យដឹង ទីក្រុងតេអេរ៉ង់អាចពិចារណាលាយអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់រួច ៦០ភាគរយរបស់ខ្លួន ប៉ុន្តែលុះត្រាតែទណ្ឌកម្មអន្តរជាតិទាំងអស់ត្រូវបានដកចេញទាំងស្រុង នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ IRNA។ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបនឹងសំណួរមួយអំពីថាតើសហរដ្ឋអាមេរិក បានស្នើសុំកាត់បន្ថយការចម្រាញ់ ក្នុងអំឡុងពេលកិច្ចពិភាក្សាដោយប្រយោលនៅប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រឬអត់។ លោក Eslami បានលេីកឡេីងថា “បញ្ហានេះអាស្រ័យលើថាតើពួកគេនឹង...
តេអេរ៉ង់៖ មន្ត្រីម្នាក់បានឧ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ បានចាប់ផ្តើមរៀបចំកិច្ចប្រជុំ ដើម្បីកំណត់មូលហេតុឫសគល់ នៃភាពចលាចលថ្មីៗនេះ នៅក្នុងប្រទេស និងការពារការកើតឡើងវិញរបស់វា ។ នៅក្នុងការបង្ហោះមួយកាលពីថ្ងៃអាទិត្យ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Abbas Pazoki អនុប្រធានផ្នែកទំនាក់ទំនង នៅក្នុងការិយាល័យរបស់អនុប្រធានាធិបតីទីមួយ របស់អ៊ីរ៉ង់ បានឧ្យដឹងថា កិច្ចប្រជុំទាំងនេះកំពុងត្រូវបានធ្វើឡើងតាមបញ្ជារបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian...
ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ និងទទួលគោលរបបសម្ភារៈបច្ចេកទេស ឯកសណ្ឋាន និងគ្រឿងសញ្ញាសក្តិ ប្រចាំឆ្នាំ២០២៥ ដើម្បីបម្រើឱ្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលទូទាំងខេត្ត។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ង៉ាន រុំ អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ គោលរបបដែលបានផ្ដល់ជូនកងកម្លាំងនគរបាលខេត្តពោធិ៍សាត់សម្រាប់ឆ្នាំ២០២៥ រួមមាន៖ឯកសណ្ឋាន គ្រឿងសញ្ញាសក្តិ...
ពោធិ៍សាត់៖ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់។ គោលនយោបាយជាតិស្តីពី...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃ៩ កុម្ភៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់គ្នា ត្រូវតែរឹងមាំ ព្រោះជាអ្នកការពារ និងបម្រើសុខភាពជូនប្រជាពលរដ្ឋ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីរម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោ ង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ប៉េកាំង៖ ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹងកោះតៃវ៉ាន់ និងបង្ហាញពីភាពស្មោះត្រង់ជាមូលដ្ឋាន របស់ខ្លួនក្នុងការការពារមូលដ្ឋានគ្រឹះ នយោបាយនៃទំនាក់ទំនងចិន-ជប៉ុនតាមរយៈសកម្មភាពជាក់ស្តែង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំបន្ទាប់ពីសម្ព័ន្ធភាព កាន់អំណាចរបស់ប្រទេសជប៉ុន នៃគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សនវានុវត្តន៍ជប៉ុន បានឈ្នះសំឡេងភាគច្រើនជាងពីរភាគបីនៅក្នុងសភា តំណាងរាស្ត្របន្ទាប់ពីការបោះឆ្នោតទូទៅនៅថ្ងៃអាទិត្យ។...