វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបិទការបើកស្ពានថ្មីមួយដែលភ្ជាប់សហរដ្ឋអាមេរិក និងកាណាដា ចំពេលមានភាពតានតឹងកើនឡើង រវាងប្រទេសជិតខាងអាមេរិកខាងជើងទាំងពីរ។ លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកទេ រហូតដល់សហរដ្ឋអាមេរិកទទួលបានសំណងពេញលេញសម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានផ្តល់ឱ្យពួកគេ ហើយសំខាន់ជាងនេះទៅទៀត ប្រទេសកាណាដា ប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដោយយុត្តិធម៌ និងការគោរពដែលយើងសមនឹងទទួលបាន”។ លោក បានបន្តថា “ជាមួយនឹងអ្វីគ្រប់យ៉ាង ដែលយើងបានផ្តល់ឱ្យពួកគេ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបន្ទាន់ចំនួន៤ ដើម្បីការពារសុខភាពពលរដ្ឋ និងបរិស្ថាន រួមទាំងអ្នកវិនិយោគមានភាពស្អាត នៅប្រទេសកម្ពុជា ។ ក្នុងកិច្ចប្រជុំប្រចាំខែ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាអភិបាល មើលថែរក្សាការពារបរិស្ថាន...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចចាំបាច់មួយចំនួន ក្នុងការចាត់វិធានការយ៉ាងមុឺងម៉ាត់តាមផ្លូវច្បាប់ ក្នងការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ និងជាំក្របី...
កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យសិក្សាស្ដារឡើងវិញ នូវច្រាំងទន្លេដែលបានបាក់ស្រុត នាចុងខែមករាកន្លងទៅ នៅចំណុចភូមិទី ១៥ សង្កាត់កំពង់ចាម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ End adapter for ABB Switchgear, 24kV ចំនួន 15 Sets ជូននាយកដ្ឋានអាជីវកម្មចែកចាយ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមកេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញជំនឿ ជាក់លើសមត្ថភាព និង តួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហា ជម្លោះព្រំដែនកម្ពុជា-ថៃស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ការលើកឡើងរបស់លោក កែវ រ៉េមី នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ...
ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រ រាយបន្លាលួស ក្នុងទឹកដីកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាល់សកម្មភាព របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងជំរុញឥតឈប់ឈរ ទាំងការទូត និងច្បាប់ គឺមានទិសដៅតែមួយគត់ គឺការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអង់គ្លេស បានថ្កោលទោស ការសម្រេចចិត្ត របស់គណៈរដ្ឋមន្ត្រី សន្តិសុខអ៊ីស្រាអែលក្នុងការពង្រីកការគ្រប់ គ្រងរបស់អ៊ីស្រាអែលលើតំបន់ West Bank ។ ការិយាល័យបានដកស្រង់សម្តីអ្នកនាំពាក្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ការផ្លាស់ប្តូរដ៏សំខាន់ចំពោះដីធ្លី ការអនុវត្ត និងអំណាចរដ្ឋបាល ដែលបានស្នើឡើងនៅក្នុង West Bank នឹងធ្វើឱ្យប៉ះពាល់ដល់...