ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ផ្ទាំងប៉ាណូ LED សម្រាប់ផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលផលិតដោយទីស្នាក់ការកណ្តាល នៅអាស៊ីអឺរ៉ុប នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានចាក់បញ្ចាំង នៅខាងក្រៅអគារក្រុមហ៊ុនផ្លូវដែកជាតិ កាហ្សាក់ស្ថាន ដែលជាសំណងនិមិត្តសញ្ញា នៃកាហ្សាក់ស្ថាន រយៈពេល ៣...
ពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងអំពីមិត្តភាពកម្ពុជា-ចិនថា “មិត្តភាពកម្ពុជា-ចិនមានភាពរឹងមាំ ដែលគឺគួរឱ្យទុកចិត្ត និងមានចក្ខុវិស័យ ភាគីកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងជាប់រហូតមក ចំពោះការបង្កើននិងធ្វើឱ្យស៊ីជម្រៅ នូវមិត្តភាពដែកថែបកម្ពុជា-ចិន ។”នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងលោកវ៉ាងវិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាមឱ្យដឹងថាជនបរទេសសរុប ៤២៨នាក់ទៀតត្រូវបានបណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត...
លោក Zelensky ព្យាយាមបំផ្លាញឳកាសក្នុងការសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរុស្សី លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លុបបំបាត់ពន្ធ ២៥% ដែលដាក់លើប្រទេសឥណ្ឌា និងជំនួសមកវិញដោយការបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក តម្លៃប្រេងធ្លាក់ចុះ ១ភាគរយ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ប្តេជ្ញាបន្តការចរចាជាមួយគ្នា ធនាគារកណ្តាលចិន បន្តទិញមាសថែមទៀត ខណៈពេលដែលការកើនឡើងនៃតម្លៃមាសបានបញ្ឈប់ លោក ដូណាល់...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីនបាននិយាយនៅទីនេះកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្វែងរកជម្រើស “ក្រុមប្រឹក្សាសន្តិភាព” ជំនួសឲ្យអង្គការសហប្រជាជាតិ។ លោកស្រី Sabri Saidam អគ្គលេខាធិការរងនៃគណៈកម្មាធិការកណ្តាលរបស់ Fatah បានប្រាប់អ្នកយកព័ត៌មានថា សាររបស់ក្រុមប្រឹក្សានៅតែមិនច្បាស់លាស់ និងមិនរាប់បញ្ចូលប្រជាជនប៉ាឡេស្ទីន។ លោកស្រីបានលេីកឡេីងថា ភាគីប៉ាឡេស្ទីនមានការភ័យខ្លាចថា លោក ត្រាំ នៅតែប្តេជ្ញាចិត្តបន្តគម្រោង ដែលមិនរាប់បញ្ចូលប្រជាជនប៉ាឡេស្ទីន...
បរទេស៖ ទីក្រុងព្រីតូរីយ៉ា របស់ប្រទេសអាហ្វ្រិកខាងត្បូង និងទីក្រុងប៉េកាំង របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ផ្តល់សិទ្ធិចូលប្រើប្រាស់ដោយមិនគិតពន្ធដល់ការនាំចេញរបស់អាហ្វ្រិកខាងត្បូងទៅកាន់ទីផ្សារចិន និងពង្រីកលំហូរវិនិយោគ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចចិន-អាហ្វ្រិក (CAEPA) ត្រូវបានចុះហត្ថលេខាដោយលោក Parks Tau រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងការប្រកួតប្រជែងរបស់អាហ្វ្រិកខាងត្បូង...
បរទេស៖ ធនាគារកណ្តាលចិនបានពង្រីកការទិញមាសជាបន្តបន្ទាប់ដល់ ១៥ ខែ ដោយបញ្ជាក់ពីតម្រូវការផ្លូវការដ៏រឹងមាំ ខណៈដែលការកើនឡើងតម្លៃបំបែកកំណត់ត្រារបស់មាសដុំត្រូវបានអាក់ខានវិញ ដោយការលក់ចេញយ៉ាងខ្លាំងនៅទីផ្សារនៅចុងខែមុន។ យោងតាមសារព័ត៌មាន Mining.com បានឱ្យដឹងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃសៅរ៍ មាសដុំដែលកាន់កាប់ដោយធនាគារប្រជាជនចិនបានកើនឡើង ៤០.០០០ អោនកាលពីខែមុន។ ធនាគារកណ្តាលបានចាប់ផ្តើមជុំចុងក្រោយនៃការទិញលោហៈដ៏មានតម្លៃនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ រលកនៃការចាប់អារម្មណ៍លើការស្មានបានជំរុញឱ្យមាស និងប្រាក់ឡើងដល់កំពូលជាបន្តបន្ទាប់នៅក្នុងខែមករា មុនពេលធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅចុងខែ។...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតផ្ដល់កូតា ៣០មេហ្កាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជាសម្រាប់ផ្ដល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦។ យោងតាមសេចក្ដីប្រកាស ស្ដីពី ការកំណត់ទំហំកូតានៃថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៦ បានឱ្យដឹងថា «ការអនុញ្ញាតផ្តល់កូតានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលសម្រាប់ការអនុវត្តឆ្នាំ២០២៦ ដែលមានទំហំ សរុបស្មើនឹង ៣០ មេហ្គាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានជាង ៥សែន៦ម៉ឺននាក់ ឬជិត ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹក...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី៨ កុម្ភៈ ។ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលផងដែរ ។ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរ ប្រកបដោយមោទកភាព ចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន...