ប្រមុខដឹកនាំបក្សកាន់អំណាច កម្ពុជា-ឡាវ សម្តែងការពេញចិត្ត ចំពោះសុវត្ថិភាព សន្តិសុខ នៅតាមព្រំដែន នៃប្រទេសទាំងពីរ ក្រសួងវប្បធម៌ តវ៉ាយ៉ាងខ្លាំងក្លា ចំពោះសកម្មភាព អាជ្ញាធរថៃ អនុវត្តនៅប្រាសាទតាមាន់ និង តាក្របី កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ច ត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធាន ចារកម្មកងទ័ពថៃ ក្នុងទឹកដីកម្ពុជា កម្ពុជា...
ក្នុងវេទិកាស្តីពីការវិនិយោគ និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអ៊ុយរូហ្កាយដែលរៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចនៃប្រទេសទាំងពីរសុទ្ធតែជាប់រវល់នឹងការប្រាស្រ័យទាក់ទងទៅវិញទៅមកតាមរយៈវីឆាត និងពិគ្រោះពិភាក្សាកិច្ចសហប្រតិបតិ្តការ សូម្បីតែវេទិកាបានបញ្ចប់ក៏ដោយ ក៏មិនចង់ចាកចេញទៅវិញ ។ ភាពកក់ក្តៅនៃកិច្ចសហប្រតិបតិ្តការបែបនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃលទ្ធផលផ្លែផ្កាដែលទទួលបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយនៅប្រទេសចិន។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ លោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ដែលបានទាក់ទាញ់ចំណាប់អារម្មណ៍យ៉ាងទូលំទូលាយពីប្រព័ន្ធសារព័ត៌មានអន្តរជាតិ ។ នេះដោយសារមកពីលោក...
កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍លើកទីមួយក្នុងឆ្នាំ២០២៦ក្រោមប្រធានបទ “ចែករំលែកទីផ្សារធំ ការនាំចេញទៅចិន” លោកស្រី Tao Lin អគ្គនាយករងប្រចាំទូទាំងពិភពលោកនៃក្រុមហ៊ុន Tesla ដែលបានចូលរួមព្រឹត្តិការណ៍បានយល់ឃើញថា ព្រឹត្តិការណ៍លើកនេះមិនត្រឹមតែជាសញ្ញាដ៏លេចធ្លោរបស់ចិនដែលបានពង្រីកការបើកទូលាយចំពោះបរទេសយ៉ាងសកម្មនិងប្រកបដោយកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចនាំមកនូវកាលានុវត្តភាពយុទ្ធសាស្ត្រដែលមិនធ្លាប់មានដល់សហគ្រាសពហុជាតិដូចជាក្រុមហ៊ុន Tesla បែបនេះផងដែរ ។ ក្នុងនាមជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយលើទូទាំងពិភពលោក ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ជាប់រហូតមកចំពោះការពង្រីកការនាំចូល ដែលបានក្លាយជាទីផ្សារនាំចូលធំទីពីរលើទូទាំងពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ប្រជាជនមានតម្រូវការកាន់តែធំចំពោះជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ ហើយទីផ្សារចិនបាននិងកំពុងមានសក្តានុពលប្រើប្រាស់និងលំហនាំចូលដ៏ធំធេង ។ គួរឱ្យគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលថ្មីៗកន្លងទៅនេះ ឆ្លងតាមរយៈការចុះហត្ថលេខាលើ《អនុស្សរណៈយោគយល់ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការ “ចែករំលែកទីផ្សារធំនិងនាំចេញទៅចិន”》 អង់គ្លេសបានក្លាយជាប្រទេសទីមួយដែលចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសចិនចាប់ពីចាប់ដំណើរការសកម្មភាពមួយចំនួនក្រោមប្រធានបទ “ចែករំលែកទីផ្សារធំនិងនាំចេញទៅចិន”មក ។ មិនត្រឹមតែអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងទៅនេះ ចិនបានបើកទូលាយទីផ្សារចំពោះពិភពលោកជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ កម្រិតទូទៅនៃពន្ធគយបានធ្លាក់ចុះដល់៧,៣ភាគរយ ដែលស្ថិតនៅកម្រិតទាបបង្គួរលើទូទាំងពិភពលោក ។ លើកនេះក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នៅឆ្នាំ២០២៦ ចិននឹងរៀបចំព្រឹត្តិការណ៍មួយចំនួនក្រោមប្រធានបទ “នាំចេញទៅចិន”ចំនួនលើសពី១រយលើក ដែលនឹងអញ្ជើញប្រទេសអង់គ្លេស កាហ្សាក់ស្ថាន កេនយ៉ានិងថៃជាដើមធ្វើជាប្រទេសប្រធានបទប្រចាំឆ្នាំ ដើម្បីគាំទ្រទំនិញនិងសេវាកម្មប្រកបដោយគុណភាពល្អកាន់តែច្រើននៃទូទាំងពិភពលោកចូលក្នុងគ្រួសារនីមួយៗរបស់ចិន ។ នេះបានផ្តល់ជម្រើសទិញទំនិញដ៏សម្បូរបែបដល់អ្នកប្រើប្រាស់ចិនដើម្បីបំពេញកាន់តែល្អនូវតម្រូវការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់ក្នុងស្រុកផង ហើយក៏បង្កើតវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាសចិននិងអន្តរជាតិដើម្បីចែករំលែកកាលានុវត្តភាព “នាំចេញទៅចិន”ផងដែរ ។ ក្នុងបរិបទដែលគាំពារនិយមផ្នែកពាណិជ្ជកម្មទូទាំងពិភពលោកងើបឡើងវិញនិងការកើនឡើងនៃកត្តាមិនប្រាកដប្រជា សកម្មភាព “នាំចេញទៅចិន”មានអំណោយផលដល់ការជំរុញការកសាងសេដ្ឋកិច្ចពិភពលោកលក្ខណៈបើកទូលាយ និងបញ្ចេញភាពប្រាកដប្រជាកាន់តែច្រើន ។ លោកស្រី Tao Lin អគ្គនាយករងប្រចាំទូទាំងពិភពលោកនៃក្រុមហ៊ុន Tesla បានថ្លែងថា “នៅឆ្នាំ២០២៥ ស៊ូភើរោងចក្រនៃក្រុមហ៊ុន Tesla នៅក្រុងសៀងហៃបានប្រគល់រថយន្តចំនួន៨សែន៥ម៉ឺន១ពាន់គ្រឿង ដែលបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ឆ្លងតាមការចែករំលែកទីផ្សារធំ យើងអាចទាក់ទងកាន់តែផ្ទាល់និងកាន់តែមានប្រសិទ្ធភាពជាមួយអ្នកប្រើប្រាស់ចិន ដើម្បីបំពេញតម្រូវការរបស់ពួកគេចំពោះការធ្វើដំណើរតាមរយៈរថយន្តអគ្គិសនីប្រកបដោយគុណភាពខ្ពស់ ។” សល់រយៈពេលជាង១០ថ្ងៃទៀត ចិននឹងទទួលមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលជាឆ្នាំថ្មីស្រឡះ ។ ពី “ប្រទេសធំខាងផលិតភាព” ដល់“ប្រទេសធំខាងការប្រើប្រាស់” ក្នុងឆ្នាំថ្មីនេះ ប្រទេសចិននឹងបន្តបញ្ចេញកាលានុវត្តភាពខាងទីផ្សារទ្រង់ទ្រាយធំ ហើយទ្វារបើកទូលាយចំពោះអន្តរជាតិក៏កាន់តែធំ ។ ស្វាគមន៍ប្រទេសនានាលើពិភពលោកពួតដៃគ្នាជាមួយចិន នាំចេញទៅចិន ដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនាពេលអនាគត៕
“ផឹកទឹកក្តៅឧណ្ហៗ ញ៉ាំផ្លែប៉ោមស្ងោរ ស្លៀកខោរក្សាកម្តៅ និងត្រាំផ្លែប៊ឺរីហ្គោជី ។ល។” ប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក្យ “Becoming Chinese” (ការក្លាយទៅជាជនជាតិចិន) មានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅតាមបណ្តាញទំនាក់ទំនងសង្គមTikTok និងកម្មវិធីផ្សេងទៀត យុវជននៃតំបន់នានានៅលើពិភពលោកបាននាំគ្នាធ្វើត្រាប់តាមទម្លាប់រស់នៅប្រចាំថ្ងៃរបស់ជនជាតិចិន ហាក់ដូចជាអនុវត្ត “ការណែនាំខាងរក្សាសុខភាពរបស់ប្រទេសចិន” មានការផ្ទុះឡើងនូវចំណាប់អារម្មណ៍តាមបណ្តាញទំនាក់ទំនងសង្គមTikTok ។ បាតុភូតវប្បធម៌បែបនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនហួសចិត្ត ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួន ដូចជាកាសែត...
បាត់ដំបង៖ ក្នុងគោលបំណងពាំនាំនូវឱកាសការងារដល់កៀកមូលដ្ឋាន ប្រជាពលរដ្ឋនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ បានទទួលនូវឱកាសការងារក្នុងស្រុកជាង ៣ពាន់កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម (ប.ស.ស.) និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ។ វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗ ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយលោកស្រី Sabida Thaiseth រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ។ ក្រសួងសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា ប្រាសាទតាក្របី (ដែលប្រទេសថៃហៅថា តាក្វៃ) និងប្រាសាទតាមន្ត ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសថៃ។ ក្រសួងសូមបញ្ជាក់ជាថ្មីថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះ ស្ថិតនៅទាំងស្រុងក្នុងទឹកដីអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ នេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904...
ឧត្ដរមានជ័យ ៖ កម្លាំងយោធាថៃ បានដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ក្នុងជម្រៅប្រមាណ ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបង្គោលសីម៉ាដែល បានឯកភាពគ្នាលេខ១៥ នៅព្រឹកថ្ងៃទី២៨ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុវត្តបទឈប់បាញ់សារជាថ្មី នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៨៦.៤៤៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាម ជំរំនានា ក្នុងនោះស្ត្រីមានចំនួន ៤៥.៣៧៦នាក់ និងកុមារចំនួន ២៨.០១២នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦...
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ នៃបក្សនិងរដ្ឋ នៃសាធារណរដ្ឋសង្គម និយម វៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការ និងយ៉ាងឧឡារិកនៅក្នុងព្រះបរមរាជវាំង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា ដែលថៃបានកាន់កាប់ ។នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់ ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ...