បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ថាCPJ បានរាយការណ៍ថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៩នាក់ ត្រូវបានសម្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុត ប្រចាំឆ្នាំជាប់គ្នាទីពីរ សម្រាប់ការស្លាប់នេះ។ អង្គការដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បានរកឃើញថា អ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការសម្លាប់ចំនួន២ភាគ៣ នៃការសម្លាប់ទាំងនេះដែលធ្វើឱ្យជម្លោះ នៅហ្គាហ្សាក្លាយជាអ្នកស្លាប់ច្រើនបំផុតសម្រាប់សមាជិកសារព័ត៌មានចាប់តាំងពី CPJ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថារាល់កិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលអនាគត ត្រូវតែរួមបញ្ចូលប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោកបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោននឹងបន្តដាក់សម្ពាធសម្រាប់ការចរចាត្រីភាគីជាមួយក្រុងប៉េកាំង និងក្រុងម៉ូស្គូផងដែរ។ សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរ ចុងក្រោយដែលនៅសេសសល់ រវាងទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានស្តេចយាង ធ្វើដំណើរទៅពិនិត្យ ព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម...
ភ្នំពេញ ៖ ក្នុងរយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិរយុទ្ធជនឈរជើង នៅទិសខេត្តព្រះវិហារ ឧត្តមានជ័យ...
ព្រះមហាក្សត្រី និងព្រះមហាក្សត្រ នឹងយាងពិនិត្យព្រះរាជសុខភាព នៅប៉េកាំង អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល មានគោលនយោបាយ បណ្តុះឱ្យកូនខ្មែរខ្លាំង ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់អភិបាល ខេត្តព្រះវិហារ ណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិត បញ្ជាក់ការកាន់កាប់ដី ក្នុងតំបន់ការពារធម្មជាតិ លោក ឃួន ផុនរតនៈ...
ប្រធានាធិបតីម៉ិកស៊ិក កំពុងពិចារណាចាត់វិធានការ ផ្លូវច្បាប់លើមហាសេដ្ឋី អាមេរិក Elon Musk អូស្ត្រាលី ជំរុញឱ្យមានការជម្លៀស ក្រុមគ្រួសារអ្នកការទូត ចេញពីមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក អនុញ្ញាតឱ្យលក់ប្រេងវេណេស៊ុយអេឡា ទៅកាន់ប្រទេសគុយបា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ស្វែងរកលេស សម្រាប់ការបន្តការធ្វើតេស្តនុយក្លេអ៊ែរ សង្គ្រាមអូសបន្លាយ ៤ឆ្នាំ តើសន្តិភាព...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា...
ពោធិ៍សាត់៖ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំងស្ទឹងចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ និងបន្តចុះពិនិត្យមើលពីវឌ្ឍនភាព លំនៅដ្ឋានថ្មីរបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយច្រាំងស្ទឹងពោធិ៍សាត់ ហើយចូលមករស់នៅទីតាំងថ្មីស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ ព្យាយាម និងសិក្សាស្រាវជ្រាវឈ្វេង យល់ឱ្យច្បាស់អំពីប្រវត្តិ សម្លៀកបំពាក់ប្រពៃណី មុននឹងប្រើប្រាស់ជាសាធារណៈ។ ការអំពាវនាវរបស់ ក្រសួងវប្បធម៌ បន្ទាប់ពីក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយ សម្លៀកបំពាក់ដោយប្រើអាវផាយ ស្បៃ សំពត់ហូល ឬផាមួងមកច្នៃប្រឌិតថ្មី ដើម្បីស្លៀកពាក់បង្ហាញនៅទីសាធារណៈ ក្នុងគោលបំណងចូលរួមលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី និងជំរុញឱ្យមានការអភិរក្សតាមការយល់ដឹងរៀងៗខ្លួន ដែលសុទ្ធតែជាសកម្មភាពគួរជាទីគោរព...