កំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង បន្ទាប់ពីរថយន្តធន់ធ្ងន់មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានរ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៨០-៨១ ស្ថិតក្នុងភូមិអូរអង្គម ឃុំត្រពាំងជោ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៥ ខែកម្ភ: ឆ្នាំ២០២៦នេះ។ ក្នុងនោះលោកវរ:សេនីយ៍ឯក ហ៊ុន សុខហុក អធិការដ្ឋាននគរបាលស្រុកថ្ពង បានបញ្ជាក់អោយដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ខៀវ ផ្លាកលេខចង្កូតស្តាំPP-0995 (ដឹកថ្ម)...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាពនៅអាស៊ីខាងលិច និងការពារផលប្រយោជន៍របស់រដ្ឋក្នុងតំបន់ទាំងអស់។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុតក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដចំពោះស្ថិរភាព និងដំណោះស្រាយនយោបាយ...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦,...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៥ កុម្ភៈ បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ខណៈលោករដ្ឋមន្ដ្រី បង្ហាញពីជំហរជាអាទិភាពរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាន ផ្ទះមួយពោរពេញទៅដោយភាពស្អាត។ ជំនួបនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ លោកស្រី Vladanka...
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ កន្លងមកនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល អំពីសុវត្ថិភាព និងសុខភាពការងារ ដល់សិក្ខាកាមសរុបចំនួន ៣០៨នាក់ (ស្រី១៧៣នាក់)មកពីសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ ដើម្បីផ្សព្វផ្សាយ...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅតំបន់ផ្សាររង្វង់មូលស្រអែម ខេត្តព្រះវិហារ ដោយទទួលបានការឯកភាព ពីគណៈបញ្ជាការជួរមុខ កម្លាំងជំនាញអង្គភាពCMACបានកម្ទេចគ្រាប់បែកចង្កោម ដែលមានស្ថានភាពហានិភ័យខ្ពស់ មិនអាចដោះបន្សាបនៅហ្នឹង កន្លែងនិងចល័តចេញបានចំនួន២សំឡេង ។ លោកអះអាងថា ក្រោយកម្ទេចប្រជាពលរដ្ឋ មានការត្រេកអរជាអនេក។...
មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងថា ខ្លួនសន្មតថា ភាគីនានានៃសន្ធិសញ្ញាកាត់ បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលែងត្រូវបានចងភ្ជាប់ ដោយកាតព្វកិច្ចណាមួយនៅក្នុងបរិបទ នៃកិច្ចព្រមព្រៀងនេះទៀតហើយ។ ក្រសួងបានឧ្យដឹងថា រុស្ស៊ីមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការ ពីសហរដ្ឋអាមេរិកចំពោះគំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើការពង្រីកការអត់ធ្មត់ ដោយស្ម័គ្រចិត្តលើដែនកំណត់អាវុធនុយក្លេអ៊ែរលើសពីការផុតកំណត់នៃសន្ធិសញ្ញានៅថ្ងៃទី៥ ខែកុម្ភៈ នោះទេ។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងសន្មតថា...