កោះកុង ៖ ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំ និងភាពធន់ នឹងអាកាសធាតុ នៃសហគមន៍ ពឹងអាស្រ័យលើធនធានជលផល នៅតំបន់ឆ្នេរ នៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម ៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមប្រមាណ ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង...
ព្រះវិហារ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា «នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុប ចំនួន ៣០៧.៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសារល្យាណ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្នុងរយៈពេល២២ថ្ងៃ គិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៣ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់។ នេះ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍ បានឱ្យដឹងថា មានជនងប់ល្បែង៤១នាក់ ត្រូវបាននគរបាល អនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក២៦នាក់ទៀត ទទួលការអប់រំ ណែនាំ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace)...
ប៉េកាំង ៖ ខណៈដែលវិបត្តិអ៊ុយក្រែន បានប្រារព្ធខួបលើកទីបួនរបស់ខ្លួន កាលពីថ្ងៃអង្គារ ជម្លោះនៅតែជាប់គាំង ដោយការចំណាយលើមនុស្ស និងសេដ្ឋកិច្ចកើនឡើង និងក្តីសង្ឃឹមតិចតួច សម្រាប់សន្តិភាពដែលបានចរចា។ ខណៈពេលដែលទាំងទីក្រុងគៀវ និងទីក្រុងមូស្គូ បានបញ្ជាក់ជាថ្មីអំពីឆន្ទៈ របស់ពួកគេក្នុងការចូលរួមក្នុងការសន្ទនា ការពិតនៅលើដីឆ្លុះបញ្ចាំង ពីអន្តរកម្មស្មុគស្មាញនៃជំនួយយោធា សមយុទ្ធការទូត និងសម្ពាធអន្តរជាតិ ដែលធ្វើឱ្យអនាគត នៃជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មិនប្រាកដប្រជា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងឈប់ស្វែងរកលេស សម្រាប់ការបន្តការធ្វើតេស្តបែបនេះ ។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងការចោទ ប្រកាន់ថ្មីៗរបស់សហរដ្ឋអាមេរិកថា ប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរ។ លោកស្រីបានលេីកឡេីងថា “ការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋាន និងគ្មានមូលដ្ឋានទាំងស្រុង” ដោយបន្ថែមថាប្រទេសចិន បានបញ្ជាក់ឡើងវិញជាច្រើនដងថា ខ្លួនគាំទ្រយ៉ាងមុតមាំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់ពីការចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១៩-២៦ កុម្ភៈ មកដល់មាតុប្រទេសវិញ នៅម៉ោងប្រមាណជាជិត៤រសៀលថ្ងៃទី២៦ កុម្ភៈនេះ ៕
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជិត ៦សែននាក់ ឬជាង៩២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦...