ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការ ប្រឆាំង នឹងទស្សនកិច្ចត្រួតពិនិត្យ ទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ ៖ នាវាទេសចរណ៍១គ្រឿង ឈ្មោះ Costa Serena ដែលបានដឹកនាំភ្ញៀវបរទេស ចំនួន២ ៨៩៥នាក់ នាវិកប្រមាណ ១ ០៣១នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេស វៀតណាម ៕
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ាក់ពីផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមាន ប្រសិនបើអតីតនាយករដ្ឋមន្ត្រី Nouri al-Maliki ត្រលប់មកកាន់អំណាចវិញ ។ កាលពីខែមុន នៅក្នុងសភាអ៊ីរ៉ាក់ បានធ្វើការប្រកាសតែងតាំងលោក al-Maliki អាយុ៧៥ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាមានភាពស្និទ្ធស្នាល ជាមួយប្រទេសអ៊ីរ៉ង់...
ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរក្រុងស្ទឹងត្រែង បានសម្រេចចាត់វិធានការ តឹងរ៉ឹង ចំពោះអាជីវករ ដែលនៅតែបន្តរំលោភ យកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាទីតាំងលក់ដូរ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរំខានដល់ការធ្វើចរាចរណ៍ បើទោះបីជាមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយលោក ថាវ ប៊ុនថេន អភិបាលរងក្រុងស្ទឹងត្រែង បានបញ្ជាក់ក្នុងឱកាស ចុះរៀបចំសណ្តាប់ធ្នាប់ថា អាជ្ញាធរនឹងបង្កើនប្រសិទ្ធភាព ការងារនៅតាមសង្កាត់នីមួយៗ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ដូចជា ជុំវិញផ្សារសាមគ្គីស្ទឹងត្រែង...
បរទេស៖ ប្រទេសជប៉ុនបាន និយាយកាលពីថ្ងៃចន្ទថា ខ្លួនបានខួង និងទាញយកដីល្បាប់សមុទ្រជ្រៅ ដែលមានផ្ទុកសារធាតុរ៉ែ ដ៏កម្រពីបាតសមុទ្រក្បែរកោះ ដាច់ស្រយាលមួយដោយជោគជ័យ ខណៈដែលប្រទេសនេះកំពុងព្យាយាម កាត់បន្ថយការពឹង ផ្អែកលើប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឧ្យដឹងថា ខ្លួនបានបញ្ចប់ការរៀបចំ ដើម្បីប្រគល់ទ្រព្យសម្បត្តិរដ្ឋាភិបាល និងរដ្ឋបាលរបស់ខ្លួនទៅឱ្យគណៈកម្មាធិការ ជាតិហ្គាហ្សា ដែលត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងតំបន់ហ្គាហ្សា នៅពេលដែលវាចូលទៅ ក្នុងទឹកដីតាមរយៈច្រកព្រំដែនរ៉ាហ្វា។ អ្នកនាំពាក្យហាម៉ាស់លោក Hazem Qassem បានឧ្យដឹងថា ការប្រគល់នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលគណៈកម្មាធិការ មកដល់ហ្គាហ្សា ហើយនឹងត្រូវធ្វើឡើងដោយមានតម្លាភាព និងទូលំទូលាយនៅទូទាំងគ្រប់វិស័យ។ លោកបានលេីកឡេីងថា ស្ថាប័នកម្រិតខ្ពស់មួយត្រូវ...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ មិនមានបំណង បញ្ជូនសម្ភារៈនុយក្លេអ៊ែរ ដែលចម្រាញ់រួចរបស់ខ្លួនទៅកាន់ប្រទេស ណាមួយផ្សេងទៀតនោះទេ។ លោក Ali Bagheri Kani អនុប្រធានគោលនយោបាយការបរទេស នៅលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីការផ្តល់យោបល់ថ្មីៗ ដោយរុស្ស៊ី និងតួកគីថា ពួកគេអាចធ្វើជាម្ចាស់ផ្ទះ ឬដំណើរការអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។...
សុនខរបស់ CMAC ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារ នៅប្រទេសបូស្លៀរ អគារចំនួន៦ទីតាំង នៅភ្នំពេញ ពុំមានបទល្មើសអនឡាញទេ ក្រសួងវប្បធម៌ តវ៉ាយ៉ាងខ្លាំងក្លា ចំពោះសកម្មភាព អាជ្ញាធរថៃ អនុវត្តនៅប្រាសាទតាមាន់ និង តាក្របី មន្រ្តីជំនាញ ចុះបាញ់ថ្នាំក្រហម នៅតាមផ្ទះ ក្នុងអគារអតីត សាលាបឋមសិក្សាបដិវត្តន៍ ស្នងការខេត្តព្រះសីហនុ អញ្ជើញស្ត្រីស្រែឡូឡា...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។...