ភ្នំពេញ ៖ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។ វត្តមាន លោក...
ទីក្រុងហាណូយ ប្រទេសវៀតណាម ចង់សាងសង់អាងស្តុកទឹកក្រោមដី ដ៏ធំមួយ ដើម្បីទប់ទល់នឹងទឹកជំនន់ លោក Trump និងលោក Modi ប្រកាសកិច្ចព្រមព្រៀង ពាណិជ្ជកម្មរួមគ្នា រវាងអាមេរិកនិងឥណ្ឌា លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយព្រមានពីរឿងអាក្រក់នឹងកើតឡើង បើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី ហ្គ្រីនឡែន អះអាងថា សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក ជារឿងមិនអាចទទួលយកបាន ...
ពេលថ្មីៗកន្លងទៅនេះ គណៈប្រតិភូបក្សកុម្មុយនីស្តចិនបានទៅធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេស, ម៉ាល់ត៍, តួកគី, អេហ្ស៊ីប, គៀហ្ស៊ីស៊ីស្ថាន, អ៊ូសបេគីស្ថាន, ម៉ុងហ្គោលី និងសិង្ហបុរី ព្រមនិងជួបពិភាក្សាដោយឡែកពីគ្នាជាមួយមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំគណបក្សនយោបាយរបស់ប្រទេសនានា និងបានជម្រាបជូនគណបក្សនយោបាយ រដ្ឋាភិបាល សភា ធនាគារគំនិត មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម រដ្ឋបាលមូលដ្ឋាន ក្រុមយុវជន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនានាអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ ឥស្សរជនរបស់ប្រទេសជាច្រើនបានកោតសរសើរខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី...
នៅថ្ងៃទី ៣១ ខែមករា និងថ្ងៃទី ១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ការសម្តែងសិល្បៈពិសេសនៅទុយនីស៊ីឈ្មោះ “រីករាយចូលឆ្នាំចិន ផ្លូវសូត្រដ៏មានកម្លាំងទាក់ទាញ” ឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងនៅបុរីវប្បធម៌ក្នុងរដ្ឋធានីទុយនីស៊ី។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំមមីដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានចាក់ផ្សាយក្នុងព្រឹត្តិការណ៍នេះ។ វីដេអូនេះបានធ្វើឱ្យប្រជាជនក្នុងតំបន់មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅអំពីភាពទាក់ទាញដ៏វិសេសវិសាល និងវប្បធម៌ដ៏ជ្រាលជ្រៅនៃពិធីបុណ្យចូលឆ្នាំចិន។ ភ្ញៀវកិត្តិយសជាង ៣០០ រូបបានចូលរួមព្រឹត្តិការណ៍នេះ ដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក...
ចាប់តាំងពីបានចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅឆ្នាំ១៩៩១មក តួអង្គរបស់ប្រទេសចិនក្នុងអង្គការ APECបានប្រែពីអ្នកចូលរួមយ៉ាងសកម្មនៅដំណាក់កាលដំបូង ក្លាយទៅជាអ្នកណែនាំនិងកម្លាំងដ៏នឹងនរសម្រាប់ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើន ដូចជាការជំរុញពាណិជ្ជកម្មសេរីភាវូបនីយកម្មក្នុងតំបន់ ជំរុញការអភិវឌ្ឍបៃតងជានិរន្តរភាព និងណែនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថលជាដើម ហើយបានក្លាយទៅជាក្បាលម៉ាស៊ីគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងកម្លាំងដ៏នឹងនរសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផងដែរ ។ ដោយបានតាមការបន្តវេនក្លាយទៅម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការ APECនៅឆ្នាំ២០២៦ សកម្មភាពនៃ“ឆ្នាំចិន”របស់ APEC ត្រូវបានដំណើរការដោយគ្រប់ជ្រុងជ្រោយ ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិននឹងរៀបចំកិច្ចប្រជុំនិងសកម្មភាពចំនួនប្រមាណបីរយលើកនៅទីក្រុងជាច្រើន...
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្កាយ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinpingបានលើកឡើងថា ទោះបីជាប្រទេសចិន និងអ៊ុយរូហ្កាយមានទីតាំងភូមិសាស្រ្តឃ្លាតពីគ្នាយ៉ាងឆ្ងាយក៏ដោយ ប៉ុន្តែភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ប្រទេសចិន និងអ៊ុយរូហ្កាយ គួរពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច...
កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណីនៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេសនិងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្សនិងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីតចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។ សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើនបានសម្តែងការរំពឹងទុកយ៉ាងខ្លាំងចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
បរទេស៖ អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានប្រហារជីវិតមនុស្សបួននាក់ដែលត្រូវបានរកឃើញថាមានទោសពីបទបង្កឲ្យមានការស្លាប់ពលរដ្ឋចិនប្រាំមួយនាក់ និងដំណើរការប្រតិបត្តិការបោកប្រាស់ និងល្បែងស៊ីសងនៅខាងក្រៅប្រទេសមីយ៉ាន់ម៉ាដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា តុលាការប្រជាជនកម្រិតមធ្យម Shenzhen នៅភាគខាងត្បូងប្រទេសចិនបានប្រកាសពីការប្រហារជីវិតនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទ ទោះបីជាវាមិនច្បាស់ថាពួកគេត្រូវបានអនុវត្តនៅពេលណាក៏ដោយ។ ការប្រហារជីវិតមនុស្ស ១១ នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ តុលាការ Shenzhen...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ...
បរទេស៖ ក្រុមហ៊ុនផលិតមនុស្សយន្តស្រដៀងនឹងមនុស្សរបស់ប្រទេសចិន EngineAI បានបង្ហាញផែនការដើម្បីបញ្ជូនមនុស្សយន្ត PM01 របស់ខ្លួនទៅកាន់លំហអាកាសតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អវកាសពាណិជ្ជកម្មមួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាម CNEVPost បានឱ្យដឹងថា EngineAI បានប្រកាសនៅថ្ងៃទី ២៦ ខែមករាថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Beijing...