ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅកម្ពុជា ឱ្យបានឆាប់រហ័ស ខណៈរាជរដ្ឋាភិបាលគាំទ្រវិស័យឯកជន និងកម្លាំងពលកម្មវ័យក្មេង។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាថ្ងៃទី៤ មីនា នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់...
សម្តេចធិបតី ៖ រាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ ពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុង មជ្ឈមណ្ឌលឆបោក តាមបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែមេសា២០២៦ សម្តេចតេជោ ៖ គោរមងារ ជាសម្តេចសេដ្ឋវិទូភក្តី របស់លោក គាត ឈន់ ពិតជាស័ក្តិសមក្រៃលែង រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរ ចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី ៤ ខែមិនា ឆ្នាំ២០២៦ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០ គ្រួសារ នៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ។ បើតាម...
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញចូលរួមក្នុងពិធីសច្ចាប្រណិធានរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអ.ដ.ក. ជំនាន់ទី៣ ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ និងជាប្រធាន អ.ដ.ក. នៅទីស្ដីការក្រសួងយុត្តិធម៌។
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុង «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប» ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។...
សៀមរាប ៖ នាថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ចម្រើនអាយុវឌ្ឍនមង្គល ព្រះវិរិយានុបាល សេង ពេជ្រ ព្រះចៅអធិការវត្តព្រះអង្គកងជុំ សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ)...
បរទេស៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ហើយមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ គឺថែមទាំងបានឃើញការបំផ្លាញអាវុធយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៀតផង។ របាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា AN/FPS-132 ដែលជារ៉ាដាអាមេរិកធំជាងគេនៅឈូងសមុទ្រ Gulf ត្រូវបានបំផ្លាញ។ ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់ IRGC កាសែត Tehran Times និងស្ថាប័នផ្សេងទៀតបានឲ្យដឹងថា រ៉ាដានេះមានសមត្ថភាពអាចរកឃើញគោលដៅរហូតចម្ងាយ ៥.០០០ គីឡូម៉ែត្រ។ ទាំងប្រធានាធិបតីអាមេរិក ដូណាល់...
កំពង់ស្ពឺ៖ នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស...
បរទេស៖ សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការ Epic Fury កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយចាប់ផ្តើមយុទ្ធនាការយោធាដ៏ធំមួយ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយមានគោលបំណងរុះរើឧបករណ៍សន្តិសុខ របស់របបនេះ ទាំងសមត្ថភាពមីស៊ីល កងកម្លាំងជើងទឹក និងធាតុផ្សំនៃកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។ យោងតាមគេហទំព័រ The Whistler បានឱ្យដឹងនៅថ្ងៃទី៤ ខែមីនា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បុរសគ្រប់រូប កុំគោរពនិងលើកកម្ពស់ស្ត្រី ត្រឹមតែមួយថ្ងៃ៨មីនា គឺត្រូវគោរព និងលើកកម្ពស់ស្ត្រី ជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាង ដើម្បីសង្គមជាតិ សង្គមគ្រួសារ និងបានប្តូជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។ ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងពិធីសំណេះសំណាល...